(ភ្នំពេញ)៖ ក្រុមហ៊ុន Realestate.com.kh នឹងរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០១៩ នេះ ឬហៅថា “ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩” ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៤-០៥ ខែតុលា ជាមួយនឹងការតាំងបង្ហាញគម្រោងអចលនទ្រព្យធំៗ និងក្រុមហ៊ុនអចលនទ្រព្យ ចម្រុះទាំងក្នុងស្រុក និងអន្តរជាតិ។

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា បានក្លាយជាវេទិកាគម្រូមួយសម្រាប់ប្រវត្តិសាស្រ្តនៃការទិញ-លក់អចលនទ្រប្យនៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោង វេទិកានេះបានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិន ជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ក្នុងពិព័រណ៍កន្លងមក។

រហូតមកដល់ពេលនេះស្តង់ជាង ៦០% ត្រូវបានលក់រួចរាល់ ហើយពិព័រណ៍ឆ្នាំនេះនឹងមានអ្នក អភវិឌ្ឍន៍ចូលរួមដូចជាគម្រោងរបស់ Creed, Urban Village, La Vista One, M-Residence, Prince Real Estate Group, Pafilia Cyprus, Victory Bay, Prince Jin Jaa, Morgan Tower, Bel Air, Prince Huan Yu, CPZY Development, R&F Group, និងគម្រោង Orkide Villa។

បន្ថែមពីគម្រោងលំនៅឋាន ក្រុមហ៊ុនអចលទ្រព្យធំៗដូចជា ក្រុមហ៊ុន Yi Fung Real Estate ក្រុមហ៊ុន Lucky Property ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន ARU ME METAL Co.,Ltd និង Pearl Bay Consulting បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួម។

ក្រៅពីនេះ ក៏មានក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗ ដូចជា៖ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ ធនាគារ ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនស្ថាបត្យកម្មជាដើម។

ពិព័រណ៍អចលនទ្រព្យពិត បង្ហាញគម្រោងពិត ជួបគ្នាជាមួយអតិថិជនពិត បានជំរុញការទិញ-លក់ នៅនឹងកន្លែងភ្លាមៗ ដែលក្នុងពិព័រណ៍នីមួយៗក្នុងឆ្នាំកន្លងមកបានលក់អចលនទ្រព្យនៅនឹង កន្លែងសរុបជាទឹកជាង ១០០ លានដុល្លារ។

សម្រាប់ឆ្នាំនេះ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកនេះនឹងធ្វើនៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ នៅសាលធំ ជាន់ទី២ រយៈពេលពីរថ្ងៃ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ ល្ងាច។ យើងរំពឹងថា នឹងមានអ្នកចូលរួម ជិត ១ ម៉ឺន នាក់។

ដៃគូរផ្សព្វផ្សាយនៅក្នុងពិព័រណ៍ឆ្នាំនេះមានដូចជា សារព័ត៌មានសប្បាយ គេហទំព័រ Property Area Asia, Fresh News, EuroCham, Biz Khmer, Thmey Thmey, KHB Media, Business Cambodia, The Cambodia China Times, Forward Asia, Khmer Times, Nice TV, Cambodia Sin Chew Daily, Gold Zone Media, Grep Tech, B2B Cambodia, Angkor Today, CTN, 58.com, Khmer Load និង My TV.

ពិព័រណ៍អចលទ្រព្យកម្ពុជា ជាវេទិកាប្រចាំឆ្នាំល្អបំផុតសម្រាប់ អ្នកស្វែងរកឱកាសវិនយោគ៖

* ឱកាសល្អបំផុត ក្នុងការស្វែងរកគម្រោងលំនៅឋានច្រើនជម្រើសក្នុងពេលតែមួយ

* គម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ មានតាំងបង្ហាញនៅនឹងកន្លែង

* ល្អបំផុតសម្រាប់អ្នកចង់ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា

* ផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ

* ឱកាសផ្សព្វផ្សាយ និងដាក់បង្ហាញគម្រោងដ៏មានប្រសិទ្ធិភាព

ក្រៅពីការតាំងបង្ហាញគម្រោងលំនៅឋានដ៏ប្រណិត និងជួបគ្នារវាងអ្នកលក់ និងអ្នកទិញ នៅក្នុងពិព័រណ៍ដ៏ធំនេះនឹងមាន វគ្គសិក្ខា សាលាអប់រំសម្រាប់វិស័យអចលនទ្រព្យក៏នឹងដំណើរ ការពីរថ្ងៃពេញផងដែរ ជាមួយប្រធានក្តៅៗ ល្អៗ ទាក់ទងនឹងស្ថានភាពទីផ្សារស្តីអំពីទីផ្សារ អចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗទាំង ក្នុងស្រុក និងអន្តរជាតិ។

សម្រាប់អ្នកមានចំណាប់អារម្មណ៍ ចូលរួមទស្សនា អ្នកចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន៕

សូមចុះឈ្មោះចូលរួមឥឡូវនេះ!

* ចុះឈ្មោះទីនេះ : https://realestatekh.lpages.co/october-property-expo-2019-attendees-khmer/

* វីដេអូ: https://www.youtube.com/watch?v=SonZ1NnHG5s&feature=youtu.be

សម្រាប់ការធ្វើម្ចាស់ឧបត្ថម្ភ ឬចង់កក់កន្លែងតាំងគម្រោងនៅសូមទាក់ទង៖

ភាសាខ្មែរ និងចិន៖[email protected] ឬទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323

អង់គ្លេស៖ [email protected] ឬទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669