(ភ្នំពេញ)៖ កូកា-កូឡា កំពុងបន្តពង្រីកវិសាលភាពនៃជម្រើសផលិតផលរបស់ខ្លួន តាមរយៈ វត្តមាននៃភេសជ្ជៈបង្កើនថាមពលរសជាតិកូកា-កូឡាដំបូងគេ មានឈ្មោះថា Coca-Cola Energy (កូកា-កូឡា អេណឺជី) ហើយក៏ជាភេសជ្ជៈបង្កើនថាមពលទីមួយ ដែលសិ្ថតនៅក្រោមពាណិជ្ជសញ្ញាកូកា-កូឡា។
កម្មវិធីសម្ពោធ ជាផ្លូវការនេះ ត្រូវបានធ្វើឡើងនៅក្លឹបកម្សាន្តសោនកាលពីថ្ងៃទី១៧ ខែសីហា ដោយមានការចូលរួមពីសំណាក់ភ្ញៀវ កិត្តិយសជាង១៥០នាក់ ដែលពួកគាត់ជាដៃគូពាណិជ្ជកម្ម អតិថិជន ព្រមទាំងតារាល្បីៗជាច្រើន រូបទៀតដូចជា កញ្ញាទេព បូព្រឹក្ស ឌីជេណាណា លោកភីស ជុង ក្រុមរាំOMG និង ឌីជេអាឡិច។
ជាមួយនឹងការកំសាន្តពោរពេញ ដោយភាពអស្ចារ្យ និងភ្ញាក់ផ្អើល កម្មវិធីមួយនេះនឹងប្រកាសបើកទំព័រថាមពលជំនាន់ថ្មីក្នុងទីផ្សារកម្ពុជាជាផ្លូវការ។
Coca-Cola Energy មានគ្រឿងដូចជា កាហ្វេអ៊ីន គ្រាប់ហ្គារ៉ាន់ណា វីតាមីនបេ និងការលាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និង ស្រស់ស្រាយពីកូកា-កូឡា រំពឹងថានឹងផ្តល់ជូនអ្នកពិសាគ្រប់គ្នានូវថាមពលបែបថ្មី។
លោកស្រី ទីជេ សុនហ្សា នាយក ផ្នែកទីផ្សារប្រចាំកូកា-កូឡាឥណ្ឌូឆាយណា (IndoChina) បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជម្រើសភេសជ្ជៈដល់អតិថិជន កូកា-កូឡាចង់ផ្តល់ឱ្យគ្រប់គ្នានូវផលិតផលសម្បូរ បែប ដើម្បីឆ្លើយតបតាមតម្រូវការនៃរបៀបរស់នៅ និង កាលៈទេសៈផ្សេងៗគ្នា»។
ជាងនេះទៅទៀត «យើងបានកត់សំគាល់ពីដំណើរវិឌ្ឍន៍ជាមួយសន្ទុះដ៏ខ្លាំងក្លាដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយដើម្បីទ្រទ្រង់ដំណើរឆ្ពោះទៅមុខកាន់ តែលឿន និង ក្លៀវក្លាមួយនេះបាន ប្រជាជនកម្ពុជានាសម័យថ្មីទាំងបុរស និងស្រ្តី ពិតជាត្រូវការនូវថាមពល ជាមួយរសជាតិអស្ចារ្យជាជំនួយ ហើយវត្តមាននៃ Coca-Cola Energy គឺជាការឆ្លើយតបទៅនឹងតម្រូវការ នេះឯង»។
ជាមួយនឹងសំបកវេចខ្ចប់ដ៏ទាន់សម័យ Coca-Cola Energy នឹងចាប់យកចំណាប់អារម្មណ៍ពីអតិថិជន ខណៈ រក្សានូវអត្តសញ្ញាណរបស់កូកា-កូឡា ដែលជានិមិត្តសញ្ញាដ៏ពេញនិយមទូទាំងពិភពលោក។
កូកា-កូឡា ត្រូវបាន ទទួលស្គាល់ថាជានិមិត្តរូបនៃភេសជ្ជៈដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពស្រស់ស្រាយគ្រប់ពេលវេលា ហើយ Coca-Cola Energy ក៏នឹងបន្តនូវកេរិ៍តឈ្មោះដ៏ល្បីល្បាញមួយនេះផងដែរ។
កញ្ញាឡាវ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់មុខក្នុងការផលិត និង ចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅកម្ពុជា បានលើកឡើងថា
ក្រុមហ៊ុន Coca-Cola បានណែនាំភេសជ្ជៈ Coca-Cola Energy ដំបូងគេមកកាន់ទីផ្សារអឺរ៉ុបកាលពីខែមិនាកន្លង ទៅនេះ។ «យើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជានឹងក្លាយជាទីផ្សារទីមួយនៅអាស៊ានដែលមាន វត្តមានភេសជ្ជៈមួយនេះ»។
កញ្ញាបានបន្តថា «ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy អាចរកទិញបាននៅគ្រប់បណ្តាញ ទីផ្សារពាសពេញផ្ទៃប្រទេសចាប់ពីថ្ងៃទី ០១ ខែសីហា ជាមួយនឹងសំបកវេចខ្ចប់ជាកំប៉ុងចំណុះ ២៥០មីលីលីត្រ និង មានតម្លៃ ២,០០០រៀលក្នុងមួយកំប៉ុង។
តាមរយៈការធ្វើត្តេសផលិតផល Coca-Cola Energy មុនពេលដាក់លក់ជាផ្លូវការ ជាមួយនឹងអតិថិជនកម្ពុជាដែល ជាអ្នកនិយមពិសាភេសជ្ជៈប៉ូវកម្លាំង លទ្ធផលដែលយើងទទួលបានគឺល្អលើសពីការរំពឹងទុក ដោយទទួលបាន នូវចម្លើយជាវិជ្ជមានចំពោះរសជាតិ និង ការរចនាសំបកវេចខ្ចប់ដ៏លេចធ្លោ។
ក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដែលត្រូវបានទទួលស្គាល់ជាសាកល ភេសជ្ជៈថ្មីមួយនេះ រំពឹងទទួលបានការសាទរពីអ្នកពិសាកាន់តែច្រើន ដោយសារតែរសជាតិដ៏អស្ចារ្យ ការផ្តល់នូវអារម្មណ៍ស្រស់ស្រាយនឹកស្មានមិនដល់ ក៏ដូចជាការបង្កើនថាមពលរាងកាយ និងស្មារតីយ៉ាងឆាប់រហ័ស៕
Coca-Cola Energy រសជាតិពេញចិត្ត កម្លាំងពេញកាយ!!!