(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ កម្ពុជាចេញសេចក្តីថ្លែងការណ៍ គាំទ្ររាល់ចំណាត់ការចាំបាច់នានា របស់រដ្ឋាភិបាលចិន ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់ និងសន្តិសុខ នៅហុងកុង (ចុចអាន)
២៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សមត្ថកិច្ចនឹងចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី ទោះជាវិលមកក្នុងថ្ងៃឈប់សម្រាក ៩វិច្ឆិកា ក៏ដោយ (ចុចអាន)
៣៖ តុលាការខេត្តក្រចេះ ចេញដីកាឃុំខ្លួនឧកញ៉ា គង់ គ្រឹង និងកូនប្រសា ដាក់ពន្ធនាគារពាក់ព័ន្ធបទល្មើសព្រៃឈើនៅស្រុកស្នួល (ចុចអាន)
៤៖ កម្ពុជាដាក់របាយការណ៍ វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជូនគណៈកម្មការអឺរ៉ុប ដើម្បីទប់ទល់ការព្យួរ EBA (ចុចអាន)
៥៖ តុលាការចេញដីកាលើកទី២ កោះហៅ លោក សម រង្ស៉ី ចូលបំភ្លឺអំពីករណីញុះញង់ តាមបណ្តឹងសម្តេចក្រឡាហោម ស ខេង (ចុចអាន)
៦៖ តុលាការសម្រេចឃុំខ្លួនបុរសបង្កើត Facebook ប្រើរូបមេធាវីស្ម័គ្រចិត្តតេជោសែន បោកប្រាស់អ្នកដទៃ ក្រោមបទចោទប្រកាន់២ករណី (ចុចអាន)
៧៖ ឆ្នាំ២០១៩ ខេត្តចំនួន៨រងគ្រោះដោយជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ពលរដ្ឋជិត៨ពាន់គ្រួសារ បណ្តាលឱ្យស្លាប់៤នាក់ (ចុចអាន)
៨៖ ៦ខែឆ្នាំនេះ នៅកម្ពុជាមានជនបរទេសរងគ្រោះ១៨១នាក់ និងជនបរទេសប្រព្រឹត្តល្មើស៤៥០នាក់ (ចុចអាន)
៩៖ ចាប់ជនជាតិចិន១២៧នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត (ចុចអាន)
១០៖ គណៈកម្មាធិការសិទ្ធិមនុស្ស សម្រេចបង្កើតក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស (ចុចអាន)