(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់៧១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៧គ្រឿង, រថយន្តតូច៣គ្រឿង និងរថយន្ដធុនធំ៣គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល១៧ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៧៩លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩១នាក់ របួសធ្ងន់១៤៧នាក់ និងរបួសស្រាល៩៩នាក់៕