(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ JC Airlines កម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានសម្ពោធជាផ្លូវការ សម្រាប់ផ្លូវហោះហើរ ពីភ្នំពេញទៅយ៉ាំងហ្គូន។
ជើងហោះហើរថ្មីនេះ មិនត្រឹមតែជាលទ្ធផលជោគជ័យដ៏អស្ចារ្យ នៅក្នុងការអភិវឌ្ឍផ្លូវអាកាស របស់ក្រុមហ៊ុនអាកាសចរណ៍ JC Airlines កម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែវាថែមទាំងជាសកម្មភាពអនុវត្ត របស់ក្រុមហ៊ុនខ្លួន សម្រាប់លើកកម្ពស់ ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៉ីវិលផងដែរ។
នេះជាផ្លូវអន្តរជាតិមួយផ្សេងទៀត រវាងមីយ៉ាន់ម៉ា និងកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ JC Airlines ដែលបានដាក់ឲ្យដំណើរការយ៉ាងជោគជ័យ លើការហោះហើរពីភ្នំពេញ-ម៉ាកាវ-មែនដាឡេ។
ទាំងមីយ៉ាន់ម៉ា និងកម្ពុជា សុទ្ធតែជាសមាជិកដ៏សំខាន់របស់អាស៊ាន។ កាលពីមុនប្រទេសទាំងពីរនេះ បានសម្រេចលទ្ធផលដ៏ល្អយ៉ាងច្រើន នៅក្នុងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងការផ្លាស់ប្ដូរពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្ដូរធនធានមនុស្ស ហើយទំនាក់ទំនងក៏កំពុងតែអភិវឌ្ឍន៍ ជាមួយនឹងស្ថានភាពល្អប្រសើរ ដែលបានផ្ដល់ឱ្យនូវឧទាហរណ៍ល្អៗ សម្រាប់បង្កើតទំនាក់ទំនងទ្វេភាគី និងពហុភាគី ក្នុងចំណោមប្រទេសនានា ដែលមកពីអាស៉ីអាគ្នេយ៍។
ស្ថិរភាពនៃឆាកនយោបាយ និងទំនាក់ទំនងល្អ ថែមទាំងបានលើកកម្ពស់យ៉ាងឆាប់រហ័ស នៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ភ្នំពេញ និងយ៉ាំងហ្គូន គឺជាទីក្រុងដែលធ្លាប់មានរឿងរ៉ាវដ៏យូរលង់មកហើយ និងវប្បធម៌យ៉ាងជ្រាលជ្រៅផងដែរ។
ក្រោមរឿងហេតុបែបនេះហើយទើបក្រុមហ៊ុន JC Airlines បានសម្រេចបង្កើតជើងហោះហើរថ្មីនេះ ក្នុងគោលដៅលើកកម្ពស់សមាហរណកម្ម ឲ្យមានប្រសិទ្ធភាព នៃធនធានវិស័យទេសចរណ៍ រវាងតំបន់ទាំងពីរជាមួយនឹងការអនុវត្តយ៉ាងពិតប្រាកដ។ ម្យ៉ាងវិញទៀត JC Airlines និងផ្ដល់ឲ្យនូវសេវាកម្មយ៉ាងល្អបំផុត ដល់អ្នកដំណើរទាំងអស់ពេលកំពុងធ្វើដំណើរ ជាមួយនឹងឥរិយាបថល្អបំផុត៕