(ភ្នំពេញ)៖ លោកស្រី គង់ សូរីតា គ្រូបង្វឹកក្លឹប Be Your Own Hero បានបង្ហាញពីសក្ដានុពល ភាពរីចម្រើន និងភាពជោគជ័យរបស់ខ្លួន ក្នុងការចូលរួមបណ្ដុះបណ្ដាស្រ្ដីនៅកម្ពុជា ដោយមានស្រ្ដីជាច្រើនបានបង្ហាញពី ភាពរឹងមាំ, ជំនឿចិត្ត និងការផ្លាស់ប្តូរខ្លួនក្នុងការរៀនសូត្រ។
ក្លឹប Be Your Own Hero ជាក្លឹបបណ្ដុះបណ្ដាលស្រ្ដី ឈានទៅរកភាពជោគជ័យ បង្កើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ដោយមានគោលដៅសំខាន់ៗជាច្រើន ក្នុងការពង្រឹងសម្ថភាពស្រ្តីវ័យក្មេងដូចជា៖
១៖ ពង្រឹងសក្ដានុពលស្រ្តីឲ្យមានភាព ជាអ្នកដឹកនាំសម្រាប់ថ្ងៃអនាគត ។
២៖ ប្រែក្លាយស្រ្ដីឲ្យក្លាយស្រ្តីឆ្នើម និងអ្នកដឹកនាំឆ្នើម។
៣៖ បង្កើតជំនាញផ្នែកទុន និងជំនាញផ្នែករឹងដល់សមាជិកតាមរយៈ ការចែករំលែក និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងគ្រូបង្វឹកនឹងសមាជិក។
៤៖ ជួយឲ្យស្រ្តីមានភាពក្លាហាន ក្នុងការបញ្ចេញសម្លេងជាសារធារណៈ ដែលជាចំណុចខ្លាំងមួយបង្ហាញថា ស្រ្តីអាចធ្វើបានអ្វីជាច្រើនលើសពីការរំពឹងទុក។
ក្លឹប Be Your Own Hero តែងតែសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេង ដើម្បីដុសខាត់ភាពខ្សោយរបស់ពួកគេឲ្យក្លាយជាភាពឆ្នើមវិញ និងព្យាយាមស្ថាបនាស្រ្ដីឲ្យមានរឹងមាំ ក្នុងការក្លាយខ្លួន ឬត្រៀមខ្លួនក្លាយជាអ្នកដឹកនាំស្រ្ដី នៅកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។
រយៈពេល១ឆ្នាំក្លឹប Be Your Own Hero បានបណ្ដុះបណ្ដាលស្រ្ដីជាច្រើននៅកម្ពុជា ដោយក្នុងនោះបណ្ដុះបណ្ដាលឲ្យយល់ដឹងពី អត្ថប្រយោជន៍ និងភាពក្លាហានក្នុងការប្រឡូកក្នុងសង្គម, ការចេញរកស៊ី, ភាពជាស្រ្ដីម្នាក់ ដោយឈរលើភាពរឹងមាំរបស់ខ្លួនជាដើម។
ជាក់ស្ដែងស្រ្ដីជាច្រើនបានចូលរួមក្នុងក្លឹប Be Your Own Hero បើទោះបីជាពួកគេមានភាព មមាញឹកយ៉ាងណាក្តី ក៏ក្រុមស្ត្រីមិនបោះបង់ចំណងមិត្តភាព ដែលមាននៅក្នុងក្លឹបនេះឡើយ។
ដោយឡែកសម្រាប់ក្លឹប Be Your Own Hero នឹងបានបើកទទួលសិក្ខាកាមជំនាន់ទី៤ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្វៃទី១៨ ខែសីហា ឆ្នាំ២០១៩ ម៉ោង៥ និង៣០នាទី៕