(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញបទប្បញ្ញត្ដិទូទៅ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិន (បាក់ឌុប) សម័យប្រឡង៖ ១៩ សីហា ២០១៩ និងបទប្បញ្ញត្ដិចំពោះបេក្ខជន និងបុគ្គលិកអប់រំ ក្នុងការប្រើប្រាស់ទូសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកប្រភេទ ក្នុងមណ្ឌលសំណេរ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។
ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់៕