សម្ដេចក្រឡាហោម ស ខេង អញ្ជើញលេងកីឡាវាយកូនហ្គោលមិត្តភាព ជាមួយឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា នៅចុងសប្តាហ៍
17-08-2019 11:41
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញលេងកីឡាវាយកូនហ្គោលមិត្តភាព នៅទីលានវាយកូនហ្គោល ហ្គោលរីសត។
ការលេងកីឡាវាយកូនហ្គោលនាឱកាសនេះ មានការអញ្ជើញចូលរួមពី លោក NakYoung Oh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសាមគ្គីភាព និងភាតរភាព៕