(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅបន្តអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។

ចំពោះសាធារណជន ដែលមានបំណងចូលរួមបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
1៖ ធនាគារកាណាឌីយ៉ា
* គណនីប្រាក់រៀល៖ 001-0004517348
* គណនីប្រាក់ដុល្លារ៖ 001-0004517337
2៖ ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
* គណនីប្រាក់រៀល៖ 5559
* គណនីប្រាក់ដុល្លារ៖5558
3៖ ធនាគារអេស៊ីលីដា
* គណនីប្រាក់រៀល៖ 00010341273813
* គណនីប្រាក់ដុល្លារ៖ 00010341273824
4៖ ធនាគារ ABA
* គណនីប្រាក់រៀល៖ 000791704
* គណនីប្រាក់ដុល្លារ៖ 000791702
5៖ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
* ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* លេខទូរស័ព្ទ 061 701 111 / 096 701 1111
* www.ckf.org.kh