(ភ្នំពេញ)៖ ព្រឹទ្ធសភា បានប្រកាសថា លោក ស៊ើយ កែវ ដែលសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានទទួលមរណភាព ដោយរោគាពាធ នៅវេលាម៉ោង៨៖៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងជន្មាយុ៨៤ឆ្នាំ។
សពនាយឧត្តមសេនីយ៍ស៊ើយ កែវ ពេលនេះ បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា និងទំនៀមទម្លាប់ របស់ជនជាតិភាគតិច នៅគេហដ្ឋានលេខ១១៨ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕
ខាងក្រោមនេះជាសចក្តីជូនដំណឹងព្រឹទសភា៖