(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៧០៥គ្រឿង រកឃើញល្មើសច្បាប់៧៩២គ្រឿង(ម៉ូតូ៥៧%) អប់រំ៣៧៧គ្រឿង និងផាកពិន័យ៤១៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន២,៥៧៣គ្រឿង, អប់រំ២៤២គ្រឿង និងផាកពិន័យ១៧៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៨,៧៩៤គ្រឿង រកឃើញយានយន្តល្មើស១៩,៩២៤គ្រឿង (ម៉ូតូ៥៧%) ក្នុងនោះអប់រំ៩,៦៩២គ្រឿង និងផាកពិន័យ១០,២៣២គ្រឿង៕