Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រាបៀរ «Budweiser» ​ថែម​ជូន​នូវ​ប្រូម៉ូសិន​ពិសេស​ដល់​​អតិថិជន នៅ​ហាង​ធំៗ​ចំនួន​៣កន្លែង ក្នុង​រាជធានី​ភ្នំពេញ ក្នុង​រដូវកាល​ប្រកួត​បាល់ទាត់ Premier League នៅ​ប្រទេស​អង់គ្លេស

16-08-2019 17:04

(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ «Budweiser» ដែលជាស្រាបៀរកំពុងពេញនិយម និងជាស្រាបៀរដែលចូលរួមឧបត្ថម្ភយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍ Premier League ឆ្នាំ ២០១៩នេះ បានដាក់ចេញនូវ ប្រូម៉ូសិនពិសេសជូនដល់អតិថិជនរបស់ខ្លួន នៅទីតាំងហាងធំៗចំនួន៣ មានដូចជា ហាង «កន្លែងចាស់», ហាង «3Man» និងហាង «អស់កង្វល់២»។

តំណាងចែកចាយស្រាបៀរ Budweiser ប្រចាំនៅក្នុងប្រទេសកម្ពុជា បានថ្លែងប្រាប់ឲ្យដឹងថា ការប្រូម៉ូសិនពិសេសនៅក្នុងហាងធំៗទាំង៣នេះ គឺនៅពេលអតិថិជន ចូលទៅញ៉ាំអាហារ និងទស្សនាព្រឹត្តិការណ៍ Premier League ហើយជាវស្រាបៀរ Budweiser ពិសារក្នុងអំឡុងពេលទស្សនាការប្រកួត។

លោកបន្តថា កម្មវិធីនេះ គឺរាល់អតិថិជនជាវ ស្រាបៀរ៦កំប៉ុងឬ៦ដប នឹងថែមជូន១កំប៉ុង។ រាល់អតិថិជនជាវ១២កំប៉ុងឬ១២ដប នឹងថែមជូន មួកដ៏ស្រស់ស្អាតមួយ និងរាល់អតិថិជន ជាវចំនួន២៤កំប៉ុងឬ២៤ដប នឹងថែមជូនកាបូបដ៏ស្រស់ស្អាតមួយភ្លាម។

សូមបញ្ជាក់ថា ការផ្ដល់ជូនពិសេសពីស្រាបៀរ Budweiser គឺមានតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី១៧ ​ដល់ថ្ងៃទី១៨ ខែសីហានេះ​ ជាមួយនឹងការទស្សនាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍ Premier League នៅប្រទេសអង់គ្លេស៕