(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីណែនាំស្ដីពី ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
ដើម្បីរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីថ្ងៃទី១៩- ២០ ខែ សីហា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការណែនាំ ដូចខាងក្រោម៖
* រៀបចំរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់វិញ្ញាសា និងដុំកិច្ចការទុកដាក់របស់បេក្ខជន
* រៀបចំរក្សាសន្តិសុខ និងសុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ នៅគ្រប់ដំណាក់កាលនៃការប្រឡង។
* ទប់ស្កាត់ការថតចម្លងនូវសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង តាមគ្រប់រូបភាព ពិសេសផ្អាកអាជីវកម្មថតចម្លងឯកសារ នៅទីតាំងជុំវិញបរិវេណមណ្ឌលប្រឡង។
* ណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន មិនឲ្យមានការតំលើងថ្លៃក្នុងពេលប្រឡងនេះឡើយ។
* ត្រៀមរថយន្តសង្គ្រោះ និងបុគ្គលិកប្រចាំការនៅតាមមណ្ឌលប្រឡង។
* សម្រួលចរាចរណ៍ និងលើកការផាកពិន័យចរាចរណ៍ ដល់បេក្ខជនដែលធ្វើដំណើរតាមមណ្ឌលប្រឡងនៅក្នុងថ្ងៃប្រឡង។
* គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីណែនាំនេះ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តពោធិ៍សាត់៖