Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងល្អ! ក្រសួងការងារប្រកាសផ្តល់អាហារូបករណ៍ជាង២ម៉ឺនកន្លែង សិក្សានៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០

16-08-2019 13:17

(ភ្នំពេញ)៖ ជាដណឹងល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជ្រើសបេក្ខជន ឲ្យចូលសិក្សាតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ចំនួន ៤៧៨៤២កន្លែង ក្នុងនោះផ្តល់អាហារូបករណ៍រហូតដល់ ២២៦៦១កន្លែង និងថ្នាក់បង់ថ្លៃចំនួន ២៥១៨១កន្លែង។

សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង បានបញ្ជាក់ថា ចំពោះអាហារូបករណ៍ចំនួនជាង២ម៉ឺនកន្លែងនេះ ត្រូវបានផ្តល់អាទិភាព ដល់បេក្ខជនជានារី សិស្សក្រីក្រី រស់នៅតំបន់ដាច់ស្រយាល និងជនពិការ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ ក្រសួងការងារទាំងស្រុង៖