Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតជប៉ុន ចេញវីដេអូនិយាយអំពីភ្លើងស្តុបថ្មី ដែលជំនួយរបស់ជប៉ុន ភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅសាលារាជធានីភ្នំពេញ (Video inside)

15-08-2019 17:59

(ភ្នំពេញ)៖ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា ដែលជិតចប់អាណត្តិ នៅថ្ងៃទី១៥ ខែសីហានេះ បានចេញវីដេអូនិយាយអំពីភ្លើងស្តុបថ្មី ដែលភ្ជាប់ជាមួយមជ្ឈមណ្ឌលប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅសាលារាជធានីភ្នំពេញ។

ក្នុងវីដេអូ៦០វិនាទី ដែលត្រូវបានផ្សព្វផ្សាយលើ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកឯកអគ្គរដ្ឋទូតបានសង្ឈឹមថា ភ្លើងស្តុបថ្មី ដែលភ្ជាប់ជាមួយមជ្ឈមណ្ឌល ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ នៅសាលារាជធានីភ្នំពេញ នឹងជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញបានប្រសើរជាងមុន៕

ខាងក្រោមនេះ ជាវីដេអូរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា៖