(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងភរិយានៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានយកអំណោយជូនជនរគ្រោះដោយសារភ្លើងឆេះ ក្នុងស្ថានីយ៍ហ្គាស នៅចំណុចផ្លូវលោកតាណឺយ ក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
អំណោយដែលលោក ទៀ សីហា និងភរិយា យកទៅប្រគល់ជូនលោក កែវ ប៉ុង នោះរួមមាន ថវិកាជាង ៣លានរៀល បានមកពីសាខាកាកបាទក្រហម អាជ្ញាធរខេត្ត/ក្រុង និងសប្បុរសជន ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានគ្រោះអគ្គិភ័យបណ្តាលមកពីផ្ទុះធុងហ្គាសនៅហាងបញ្ចូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យរបួសមនុស្ស១៣នាក់៕