(សៀមរាប)៖ វីដេអូថ្មីមួយទៀតបង្ហាញពីហេតុការណ៍ផ្ទុះហ្គាសនៅកណ្តាលក្រុងសៀមរាប ត្រូវបានគេចែកចាយបន្តគ្នា និងនាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីអ្នកលេង និងតាមដានបណ្តាញសង្គមផងដែរ។ វីដេអូថ្មីនេះ គឺត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ដែលគេដាក់នៅនឹងហាងទល់មុខនឹងកន្លែងកើតហេតុនោះ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ កើតមានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅផ្ទះលក់ និងបញ្ចូលហ្គាសមួយកន្លែងស្ថិតភូមិទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ អគ្គិភ័យនេះបណ្តាលមកពីការផ្ទុះហ្គាស។
ហេតុការណ៍នេះ បណ្តាលឱ្យមនុស្ស១៣នាក់ បានរងរបួសរួមមានជនជាតិបរទេស២នាក់ និងមន្ត្រីនគរបាលម្នាក់ផងដែរ។ ទ្រព្យសម្បត្តិជាច្រើនទៀត បានរងការខូចខាតដោយសារគ្រោះអគ្គិភ័យនេះផងដែរ៕