(បាត់ដំបង)៖ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ និងរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវេទិកាសាធារណៈស្តីពី ការគ្រប់គ្រង និងការប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តកង្ហត ក្រោមវត្តមានលោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារ ថ្នាក់ជាតិចជួយខេត្តបាត់ដំបង។
វេទិការនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅសាលាស្រុកសង្កែ ដោយមានការចូលរួមពីប្រធានមន្ទីរជំនាញពាក់ព័ន្ធ គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំង
មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំប្រជាពលរដ្ឋ ក្នុងសហគមន៍មួយចំនួនចូលរួមផងដែរ។
លោក ងួន រតនៈ បានថ្លែងថា ការគ្រប់គ្រង និងការបែងចែកប្រើប្រាស់ទឹកតាមប្រព័ន្ធធារាសាស្រ្តកង្ហត ដែលត្រូវបានបែងចែកបង្ហូរចូលស្រែប្រជាពលរដ្ឋក្នុងសហគមន៍ នៅតាមបណ្តាឃុំនានា គឺយើងត្រូវធ្វើទៅតាមកាលវិភាគដែលមន្រ្តីបានកំណត់រួច ហើយយើងត្រូវអនុវត្តទៅតាមគោលការណ៍៣រួមមាន៖
*ទី១៖ កត្តាប្រើប្រាស់ទឹកធារាសាស្រ្ត គឺធ្វើទៅតាមលទ្ធភាព
*ទី២៖ តើបងប្អូនយើងធ្វើបានអត់? បើយើងប្រើប្រាស់ទឹកដោយចែកតាមរបៀបប្រដាក់គ្នា ដោយប្តូវេណគ្នា
*ទី៣៖ យើងត្រូវសិក្សាភូមិសាស្រ្តប្រើប្រាស់ទឹកឲ្យបានល្អ សូមកុំនាំគ្នាចោះប្រឡាយមេ ដើម្បីបូមទឹកអនាធិបតេយ្យវានាំឲ្យខូចប្រឡាយយើង ព្រមទាំងបាត់សណ្តាប់ធ្នាប់ទៀត បាត់ប្រយោជន៍យើងទាំងអស់គ្នាផង។
ក្នុងឱកាសនោះដែរ គណៈអធិបតីបានអនុញ្ញាតឲ្យលោកមេឃុំ មេភូមិនានា ឡើងមានមតិ និងសំណូមពរដល់លោកប្រធានក្រុមការងារបានដឹង និងសំណូមពរផ្សេងៗ ជួយធ្វើការដោះស្រាយជូនពួកគាត់ផងដែរ។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឡើងឆ្លើយបំភ្លឺថា ទឹកស្តុកយើងក្នុងអាងមានសមត្ថភាពផ្គត់ផ្គង់ទឹកធ្វើស្រែមានកំណត់ដោយឲ្យប្រើធ្វើស្រែ១ដង ក្នុង១ឆ្នាំ តែជាក់ស្តែង បងប្អូនបាននាំគ្នាធ្វើស្រែ២ ទៅ៣ដងក្នុង១ឆ្នាំ ដូច្នេះហើយទើបយើងមាន ការផ្គត់ផ្គងទឹកជូនប្រជាពលរដ្ឋ មានការខ្វះខាតទឹក ម្យាងទៀតទីតាំងប្រើប្រាស់ទឹកជាក់ស្តែង នៅឆ្ងាយពីប្រភពទឹកតែនៅថ្ងៃអនាគត រាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹក បាន និងកំពុងបន្តធ្វើអាងផ្ទុកទឹកបន្ថែមទៀតនៅពេលក្រោយ។
លោក កុល វីរក្ស បានបូកសរុប និងធ្វើការដោះស្រាយកង្វល់ និងបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋសហគមន៍ថាមាន៣ចំណុចរូមមាន៖
*ទី១៖ ចង់បានគណៈគ្រប់គ្រងទឹកឲ្យបានច្បាស់លាស់
*ទី២៖ អភិបាលស្រុកជាប្រធានគណៈកម្មការគ្រប់គ្រងទឹក
*ទី៣៖ ដើម្បីជោគជ័យទាំងអស់គ្នា។
លោកបានបន្តថា ការចែកចាយទឹកបូមចេញពីប្រឡាយមេ គឺត្រូវចែកវេណគ្នាឲ្យច្បាស់លាស់ ហើយបើបញ្ហាអ្វី ត្រូវយកមកជជែកគ្នានៅលើតុដើម្បីធ្វើការដោះស្រាយតាមជាក់ស្តែងដោយសហការ មន្ទីរជំនាញជាអ្នកបច្ចេកទេស បានជួយបងប្អូនស្មើភាពគ្នា មានសាមគ្គីគ្នាទើបល្អប្រសើ៕