(ស្វាយរៀង)៖ ស្ត្រី២នាក់បងប្អូន បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីជិះម៉ូតូទៅធ្វើការសំណង ចៃដន្យសំណាងអាក្រក់ត្រូវដើមអំពិលបារាំង ដួលរលំសង្កត់លើ បណ្តាលឱ្យរបួសធ្ងន់ស្រាល បានបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ៦៖៤០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅមុខខ្លោងទ្វារវត្តសន្ដិភាព ហៅវត្ដខ្លោះហើរ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមមន្រ្ដីនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ គយ រុំ អាយុ៥៥ឆ្នាំ បានរងរបួសបាក់ភ្លៅខាងស្ដាំ និងរបួសជាច្រើកន្លែងទៀត និងអ្នករួមដំណើរ មិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា គាត់ជាប្អូនស្រីបង្កើត អ្នកទាំង២នាក់ រស់នៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសាក្សី បានឲ្យដឹងថា មុនកើតហេតុគេឃើញស្ដ្រី២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខ ស្វាយរៀង 1A-3733 ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់កន្លែងកើតហេតុស្រាប់តែចៃដន្យអាក្រក់ ដើមអំពឹលក៏ដួលរលំសង្កត់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចអន្តរាគមន៏ដឹកស្ត្រីរងគ្រោះ ទាំង២នាក់បញ្ជូនទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងតែម្តង៕