(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៦,២០៧គ្រឿង រកឃើញល្មើសច្បាប់៩៤២គ្រឿង(ម៉ូតូ៥១%) អប់រំ៤៤៥គ្រឿង និងផាកពិន័យ៤៩៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៣,១១៧គ្រឿង, អប់រំ៤៧៤គ្រឿង និងផាកពិន័យ១៨០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០០,៧០៨គ្រឿង រកឃើញយានយន្តល្មើសគ្រឿង១៨,៣០២(ម៉ូតូ៥៧%) ក្នុងនោះអប់រំ៨,៩០៧គ្រឿង និងផាកពិន័យ៩,៤០០គ្រឿង៕