(ភ្នំពេញ)៖ សម្រាប់សាធារណជនមានបំណង ចង់ស្វែងរកដៃគូរអាជីវកម្ម និងមានបញ្ហាទាក់ទងនឹងបច្ចេកទេស ព្រមទាំងដំណើរការនៃការពង្រីកអាជីវកម្ម សូមកុំភ្លេចទៅចូលរួមក្នុងវេទិកាផ្គូផ្គូងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មប្រចាំឆ្នាំ២០១៩។
វេទិកាផ្គូផ្គូងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មប្រចាំឆ្នាំ២០១៩ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
វេទិកាផ្គូផ្គូងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្មប្រចាំឆ្នាំ២០១៩ នឹងមានការតាំងបង្ហាញសេវាកម្ម និងផលិតផលពីបណ្ដាប្រភេទអាជីវកម្មសំខាន់ៗដូចជា៖ គ្រឿងផ្សំចំណីអាហារ, គ្រឿងបរិក្ខារ និងម៉ាស៊ីនកែច្នៃ, សម្ភារវេចខ្ចប់ស្ដង់ដារ ព្រមទាំងសុវត្ថិភាពចំណីអាហារ, សេវាបន្ទប់ពិសោធន៍, ឌីហ្សាញ, និងបោះពុម្ពផ្លាកសញ្ញា សេវាផ្សព្វផ្សាយទីផ្សារ, ប្រឹក្សាយោបល់លើផ្នែកអាជីវកម្ម, ពន្ធដារ, គណនេយ្យ, ហិរញ្ញវត្ថុ, ធនាគារ, និងសេវាកម្មជ្រើសរើសបុគ្គលិកថែមទៀតផង។
វេទិកានេះជាវេទិកាល្អបំផុត សម្រាប់សាធារណជនចង់ស្វែងរកដៃគូអាជីវកម្ម ដើម្បីប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងផ្គត់ផ្គង់ឧបករណ៍, គ្រឿងម៉ាស៊ីន, សម្ភារវេចខ្ចប់, ឬសេវានានាជាច្រើនទៀត សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ឬសហគ្រាសកែច្នៃ។
វេទិកានេះបើកចូលរួមដោយសេរី និងឥតគិតថ្លៃសម្រាប់អ្នកទស្សនាដែលចាប់អារម្មណ៍ ក្នុងវិស័យកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម។ សាធារណជនទាំងអស់អាចចូលរួម ដោយឥតគិតថ្លៃតាមរយៈ៖ https://bit.ly/2M74zch ឬតាមរយៈទូរស័ព្ទលេខ៖ ០៧៧ ៧៧៧ ១០៥/ ០៩៥ ៨៧៦ ៦៥៥/ ០៩៦ ២៥២៥ ០៤៧៕