(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំវិបស្សនា ស្តីពីវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម Online នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់ ៥ល្ងាច នៅសណ្ឋាគារ ហ្កាឌិនស៊ីធី ភ្នំពេញ។
វិបស្សនានេះនឹងមានការធ្វើបទបង្ហាញស្តីពី៖
* ការចុះបញ្ជីតាមប្រព័ន្ធ Online
* ការបង់ប្រាក់ពន្ធតាមប្រព័ន្ធ Online
* ការគ្រប់គ្រងការស្នើសុំ DTA តាមប្រព័ន្ធ Online
* ការគ្រប់គ្រងអាករលើតម្លៃបន្ថែម តាមប្រព័ន្ធ Online
* កម្មវិធីផ្សេងៗ លើទូរស័ព្ទដៃស្មាតហ្វូន៕