(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក និងកម្មករ»។ សន្និសីទនេះនឹងប្រព្រឹត្តទៅ នាទីស្តីការគណៈរដ្ឋមន្រ្តី។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

សន្និសីទរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល មានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់សារធារណជន លើការកាត់បន្ថយថ្ងៃឈប់សម្រាក និងបច្ចុប្បន្នភាពនៃស្ថានភាពគ្រោះទឹកជំនន់ និងផលប៉ះពាល់ ដែលកំពុងកើតមានជាបន្ដបន្ទាប់ នៅតាមបណ្ដាខេត្តមួយចំនួននៃកម្ពុជា។

វាគ្មិនដែលនឹងអញ្ជើញចូលរួម រួមមាន៖

១៖ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម
២៖ តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម
៣៖ តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ
៤៖ តំណាងសភាពាណិជ្ជកម្មកម្ពុជា
៥៖ តំណាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖