(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអង្គការមូលនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា (CIESF) នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរបស់ខ្លួន ជាផ្នែកមួយនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា ក្រោមការគាំទ្រភាពជាដៃគូរបស់ទីភ្នាក់ងារ JICA របស់ប្រទេសជប៉ុន ។
កម្មវិធី IT Passport ជាកម្រិតដំបូងក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីត្រៀមប្រលងយកសញ្ញាបត្រវិស្វករ IT (Information-Technology Engineers Examination –ITEE) ដែលទទួលស្គាល់ជាផ្លូវការដោយប្រទេសជប៉ុន ជាពិសេសបណ្តាក្រុមហ៊ុនឯកជនរបស់ប្រទេសជប៉ុន ដែលកំពុងវិនិយោគនៅកម្ពុជាកំពុងត្រូវការបុគ្គលិកដែលមានសញ្ញាប័ត្រ ITEE នេះ។
ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា៖089 909 978 អ៊ីម៉ែល៖ [email protected] ឬ https://niptict.edu.kh/it-professional-training-it-passport/។ ព័ត៌មានបន្ថែមអំពី ITEE: https://niptict.edu.kh/what-itee។
និស្សិតដែលចង់សិក្សាជំនាញ IT Professional Training ដោយប្រើប្រាស់សៀវភៅត្រៀមប្រឡងប្រឡង IT Passport ថ្មី និស្សិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន៖
១៖ ទទួលបានវិញ្ញាបណ្ណបត្រទទួលស្គាល់ ដោយវិទ្យាស្ថានជាតិ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាតំណាងអោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា
២៖ ទទួលបានការឧទ្ទេសនាមឱ្យចូលធ្វើការជាមួយក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា
៣៖ ត្រៀមខ្លួនដើម្បីប្រឡងវិញ្ញាបណ្ណបត្រវិស្វករបច្ចេកវិទ្យានាពេលអនាគត និងទទួលបាកឪកាសការងារ នៅអាស៊ាន និងជប៉ុន
៤៖ សិស្សដែលបានពិន្ទុខ្ពស់ និងទទួលបានការឧបត្ថមគាំទ្រពីអង្គការ CIESF ដើម្បីទៅប្រលងយកសញ្ញាបត្រ ITEE នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕