(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ក្រោយពីបានធូរស្បើយពីការងារចុះអន្តរាគមន៍ ជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង មួយរយៈកន្លងមកនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្រោមការណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈស្នងការ និងសហការី នាំយកទៀនវស្សាចំនួន១គូ និងទេយ្យវត្ថុមួយចំនួនធំ យកមកប្រគេនព្រះសង្ឃក្នុងរយៈពេលគង់ចាំព្រះវស្សា ក្នុងត្រីមាសនៅទីវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ស្ថិតក្នយងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការ បានគូសបញ្ជាក់ថា ទៀនវស្សា និងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំនេះ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាស ដែលព្រះសង្ឃ មិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ និងសូមឲ្យមានតែសេចក្តីសុខឆ្លងផុតគ្រោះចង្រៃ ដែលអាចកើតកើតឡើងក្នុងខេត្តព្រះសីហនុនេះទាំងមូល។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា ទៀនព្រះវស្សា ទេយ្យវត្ថុមួយចំនួនធំ និងថវិកាសរុប ៦.៨០០.០០០៛ និង២០៥០ដុល្លារ ដែលបានមកពីការចូលរួមចំណែកពីសប្បុរសធម៌នានា ក្នុងខេត្តព្រះសីហនុ៕