(ត្បូងឃ្មុំ)៖ ស្ត្រីវ័យចំណាស់ម្នាក់ មានឈ្មោះ ហ៊ុ សុខ អាយុ៥៩ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នជាប្រជាពលរដ្ឋរស់នៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់។
នៅចំពោះមុខ ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានផ្ទាល់ អ្នកស្រី ហ៊ុ សុខ បានរៀបរាប់ប្រាប់ឱ្យដឹងថា បើនិយាយពីកម្រិតជីវភាពគ្រួសារនៅពេលបច្ចុប្បន្ននេះ គឺមិនសូវជាធូរធានោះទេ ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែ និងមានចំការកៅស៊ូត្រឹម ១ហិកតាតែប៉ុណ្ណោះ សម្រាប់ទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ។ អ្នកស្រីបានបន្តឱ្យដឹងថែមទៀតថា ជាទម្លាប់ អ្នកស្រីតែងទទួលទានតែបៃតង អ៊ីឈីតាន់ ព្រោះមានរសជាតិឆ្ងាញ់ ជាពិសេសមុនពេលចេញទៅស្រែ ឬចេញទៅចំការ គឺតែងយកជាប់ខ្លួនជានិច្ច ទុកសម្រាប់ទទួលទាននៅពេលស្រេកទឹក និងអស់កម្លាំង។
ដោយឡែក កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកពីធ្វើការងារផ្ទះរួច អ្នកស្រីទៅលេងផ្ទះកូនស្រីដែលជាអាជីវករលក់ដូរក្បែរផ្ទះ ហើយក៏ទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំ ១ដបមកទទួលទាន លុះពេលមួលគម្របដបក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកស្រីហាក់មិនទាន់ជឿនោះទេ ហើយក៏ហៅកូនស្រី និងញ្ញាតជិតខាងឱ្យជួយពិនិត្យ ទើបដឹងថាឈ្នះរង្វាន់១០០លានរៀលពិតប្រាកដមែន ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដបតែម្តង។
អ្នកស្រីបានបញ្ជាក់ថា ចំពោះទឹកប្រាក់រង្វាន់១០០លាន់រៀលនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រា់គ្រួសារអ្នកស្រី ហើយក្រោយពីទទួលបានលុយរង្វាន់ ១០០លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ ហើយទុកមួយចំនួនទៀតសង់ផ្ទះឱ្យបានសមរម្យសម្រាប់រស់នៅទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕