(កំពង់ធំ)៖ លោក នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បាននាំយកបង្គោលភ្លើង និងអំពូលសូឡាចំនួន៥២សម្រាប់ ប្រគល់ជូនរដ្ឋបាលស្រុក សម្រាប់ដាក់បំភ្លឺសងខាងស្ពាន សម្តេចតេជោ ស្រុកសណ្តាន់ និងតាមសួនច្បារដងស្ទឹងមាត់ស្ពាន។
ក្នុងឱកាសនោះ លោក នង វាសនា ក៏បានប្រគល់អំពូលភ្លើងសូឡា ដល់អធិការដ្ឋាននគរបាលស្រុក ស្នាក់ការកងរាជអាវុធហត្ថស្រុក ការិយាល័យអប់រំស្រុក វិទ្យាល័យសណ្តាន់ គ្រប់មណ្ឌលសុខភាព និងគ្រប់ប៉ុស្ដិ៍នគរបាលទាំង៩របស់ស្រុកសណ្តាន់ និងស្នាក់ការគណបក្សស្រុកផងដែរ។
នៅថ្ងៃដដែលនោះ លោក នង វាសនា និងក្រុមការងារបានឧបត្ថម្ភសម្ភារកីឡា ជូនដល់ក្រុមកីឡាបាល់ទាត់ យុវជនស្រុកសណ្តាន់ និងបានផ្តាំផ្ញើដល់ក្រុមយុវជនឲ្យខិតខំសិក្សា និងហាត់កីឡាឲ្យបានជាប្រចាំ ដើម្បីសុខភាព និងមិត្តភាព៕