(កំពង់ចាម)៖ អគ្គិភ័យឆេះឡសម្ងួត ក្នុងរោងចក្រកាលីនតុន ស្ថិតនៅភូមិរវាង ឃុំខ្នុរលំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានរលត់ទៅវិញហើយ ក្រោយមានការជួយសង្គ្រោះពីកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការអន្ដរាគមន៍សង្គ្រោះ គ្រោះថ្នាក់សង្គមនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ ចំនួន៩គ្រឿង ស្មើនឹងទឹក១២ស៊ីទែន។
បើតាមលោកស្នងការ ហេតុការណ៍នេះបានបណ្ដាលឲ្យខូចខាតអគាររោងចក្រមួយខ្នង ទំហំ២០ម៉ែត្រ គុណ៥០ម៉ែត្រ ខណៈមូលហេតុ មកពីឡសម្ងួតក្ដៅខ្លាំង។ យ៉ាងណាមិញ ករណីនេះមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ៕