(កំពង់ចាម)៖ ខណៈពេលនេះវេលាម៉ោងជាង២រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយកំពុងឆេះឡសម្ងួត ក្នុងរោងចក្រកាលីនតុន ស្ថិតនៅឃុំខ្នុលដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ កំពុងចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់។ ដោយឡែក មូលហេតុសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។
សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕