(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន OPPO ប្រកាសផ្តល់ពានរង្វាន់ដល់អ្នកថតរូបដែលមានភាពច្នៃប្រឌិតខ្ពស់ឆ្នាំ២០១៩ ឬ OPPO Creators Awards 2019 នៅក្នុងកម្មវិធីបើកសម្ពោធសមាគមថតរូបរបស់ខ្លួន។
ចាប់តាំងពីមានកម្មវិធីប្រកួតជាលើកដំបូងដែលមានឈ្មោះថា “See Beyond” (#SeeBeyondWithOPPO) ទទួលបានការគាំទ្រច្រើន នូវចំនួនអ្នកចូលមើលរាប់លាននាក់ និងមានការបញ្ចេញយោបល់លើកម្មវិធីនេះរាប់ពាន់ផងដែរ ដោយពួកគេបានបង្ហាញពីចំណង់ចំណូលចិត្ត របស់ពួកគេមកលើសមត្ថភាពថតរូបរបស់ទូរស័ព្ទដៃ OPPO ដែលជាប្រេនទូរស័ព្ទដែលតែងតែមានភាពច្នៃប្រឌិតខ្ពស់ជានិច្ច។
ប្រភេទរូបថតដែលអាចនឹងមានឱកាសទទួលបានពានរង្វាន់ អ្នកថតរូបបែបច្នៃប្រឌិត ឆ្នាំ២០១៩នេះ ត្រូវផ្អែកទៅលើប្រភេទរូបថតស្តី អំពីស្ថានភាពពេលរាត្រី (Night) បង្កប់គំនិតច្នៃប្រឌិតថ្មីៗ (Creativity) សំដៅលើទេសភាព(Landscape)និង សំដៅលើ មនុស្សទូទៅ(People)។ អ្នកឧបត្ថម្ភគាំទ្ររង្វាន់ធំមានចំនួនពីរ ទី១៖ គឺក្រុមហ៊ុន OPPO និងទី២៖ គឺបានក្រុមហ៊ុន OPEN ដែលពួកគេនឹងផ្តល់នូវថវិការរង្វាន់ សរុបចំនួន៧.៥០០ ដុល្លារ, ហើយអ្នកឈ្នះនឹងមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី The OPPO Photography Talent Program នាពេលខាងមុខ។
ចំណែកបេក្ខភាពចំនួន១០នាក់ផ្សេងទៀត នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០ ដុល្លារក្នុងម្នាក់ៗ ព្រមទាំងបេក្ខភាព៥នាក់បន្ទាប់ទៀត នឹងទទួលបានទូរស័ព្ទ OPPO Reno 10X Zoom ម្នាក់មួយគ្រឿងផងដែរ។
ស្របពេលជាមួយគ្នានោះដែរ អ្នកថតរូបជំនាញម្នាក់ដែលមានឈ្មោះថា Nan Shan បានបង្ហាញពីស្ទីលនៃការថតរូបស្តីពីរបៀបនៃការជ្រមុជទឹក ឬ “Fish are diving” របស់លោកដោយលោកបាននិយាយថា «បច្ចុប្បន្នការថតរូបនៅលើស្មាតហ្វូនកាន់តែមានប្រជាប្រិយភាពខ្លាំង ដែលធ្វើឱ្យអ្នកថតរូបកាន់តែមានភាពងាយស្រួល ហើយវាធ្វើឱ្យអ្នកថតរូបរីករាយនឹងការចាប់ប្លង់ថតរូបបែបធម្មជាតិ និងថតភាពពិតៗ»។
មិនតែប៉ុណ្ណោះអ្នកឈ្នះក្នុងកម្មវិធី The OPPO Photography Talent Program នឹងអាចចូលរួមចូលកម្មវិធីមួយក្នុងការបញ្ចេញស្នាដៃ របស់ខ្លួនក្នុងការរចនាទម្រង់នានា ដើម្បីជំរុញភាពច្នៃប្រឌិតក្នុងវិស័យថតរូប ហើយនៅក្នុងកម្មវិធីនេះដែរ នឹងមានការចូលរួម ពីក្រុមអ្នកជំនាញថតរូបល្បីៗ លំដាប់ពិភពលោកដែលមានបទពិសោធន៍ដោយផ្ទាល់។
នៅខែសីហានេះ OPPO នឹងរៀបចំកម្មវិធីតាំងពិពណ៌ Creators Awards Exhibition នៅទីក្រុងសៀងហៃ ប្រទេសចិន និង Amsterdam ប្រទេសហូឡង់ ដើម្បីបង្ហាញនូវរូបថតរបស់ជយលាភីតែម្តង។ រូបថតដែលឈ្នះការប្រកួតនេះនឹងត្រូវដាក់បង្ហាញនៅលើផ្ទាំង Wallpaper របស់ OPPO ព្រមទាំងធ្វើការបោះពុម្ពផ្សាយពាណិជ្ជកម្មទាំងក្នុងស្រុក និង នៅលើពិភពលោកផងដែរ។
សូមបញ្ជាក់ថាស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO គឺ Reno 10X Zoom បានកំពុងឆក់យកបេះដូងអ្នកដែលស្រឡាញ់ការថតរូប និងអ្នកដែលតែងតែស្រមើស្រម៉ៃ លើគំនិតច្នៃប្រឌិតខ្ពស់នៅទូទាំងពិភពលោក ព្រោះស្មាតហ្វូននេះ បាន Set Up ជាមួយនឹងកាមេរ៉ា៣គ្រាប់ ដូចជាកាមេរ៉ាមេ កាមេរ៉ាពង្រីកមុំ កាមេរ៉ខា Zoom ប្រវែងវែង ដែលទទួលស្គាល់ថាជាស្មាតហ្វូន ដែលអាចចាប់យករូបភាពច្បាស់គួរ ឱ្យចាប់អារម្មណ៍ស្ទើរតែគ្រប់សេណារីយ៉ូលើទាំងអស់នៃប្លង់ថតរូប សម្រាប់អ្នកដែលស្រឡាញ់បច្ចេកវិទ្យាកាមេរ៉ា និងប្រកបដោយបទពិសោធន៍ ក្នុងការប្រើប្រាស់៕