Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ផ្ដល់ស្នាមញញឹម និងក្តីសង្ឃឹមថ្មី ដល់ប៉ូលីសចរាចរណ៍ក្រុងភ្នំពេញម្នាក់ ដែលមានជំងឺបេះដូង និងក្រពះធ្ងន់ធ្ងរ

13-08-2019 12:49

(ភ្នំពេញ)៖ នគរបាលចរាចរណ៍ក្រុង ដែលមានជំងឺបេះដូង ក្រពះ ធ្ងន់ធ្ងរ និងផ្សេងៗ ទៀត គួរឲ្យអាណិតអាសូរម្នាក់ ត្រូវបានផ្ដល់ស្នាមញញឹម និងក្តីសង្ឃឹម ថ្មី តាមរយៈការជួយព្យាបាលសង្គ្រោះជីវិត សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈបងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជចន្ទមុន្នី និងការយកចិត្តទុកដាក់ព្យាបាលក្រុមគ្រូពេទ្យ និងក្រុមការងារសមាគម TYDA ប្រចាំនៅពេទ្យព្រះកុសុមៈ។

គាត់ និងក្រុមគ្រួសារ ពិតជាសប្បាយរីករាយ ក្នុងចិត្តគ្មានអ្វីប្រៀបបាន ដោយបានបងទាំងពីរ និងសម្តេចតេជោ និងសម្ដេចកត្ដិព្រឹទ្ធបណ្ឌិត ជួយសង្គ្រោះជីវិតគាត់ ដើម្បីមានស្នាមញញឹម និងក្តីសង្ឃឹមថ្មី រស់នៅជួបជុំជាមួយគ្រួសារ។

សូមបញ្ជាក់ថា លោកពូ ពត ថេង អាយុ ៥៧ឆ្នាំ បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ សព្វថ្ងៃគាត់មានជំងឺ បេះដូង ក្រពះ ធ្ងន់ធ្ងរ និងផ្សេងៗ ទៀតច្រើន ហើយពុំមានលទ្ធភាពព្យាបាលនោះទេ។ គាត់មានទីលំនៅស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានប្រពន្ធនៅផ្ទះ មានកូន ៥ នាក់ នៅក្នុងបន្ទុក៕