(ភ្នំពេញ)៖ បុរី សម្បត្តិ មានហេង៣ បានធ្វើការសម្ពោធ បើកការដ្ឋានសាងសង់មួយកន្លែងថ្មីទៀត ដែលមានឈ្មោះថា គម្រោង “សម្បតិ្ត ញ្ញណសុផាត” នៅលើទឹកដីច្បារអំពៅ ជិតគម្រោងទី០១ របស់ខ្លួន ចម្ងាយប្រមាណ១០០០ម៉ែត្រពីស្ពានច្បារអំពៅនិងបត់ស្តាំ ៣៥០ម៉ែត្រ ពីផ្លូវជាតិ លេខ០១ ក្រោយវិទ្យាល័យច្បារអំពៅ ជាតំបន់មានសក្តានុពលខ្លាំង ដោយអតិថិជនអាចធ្វើដំណើរពីគម្រោងនេះទៅ កាន់ទឹកដីក្នុងក្រុង ផ្សារទំនើប និងតំបន់សំខាន់ៗគោល បានយ៉ាងឆាប់រហ័ស។
បុរីមានលក់ជាប្រភេទផ្ទះ អាជីវកម្ម ឬហ្សបហៅស៍ ដែលមានទំហំ ៤.៥ x ១៨m កំពស់៣ជាន់ និងវីឡាកូនកាត់មានរបងទំហំ ៥.២ x ១២.៩m កំពស់៣ជាន់ បែបក្លាសិក ស្រស់ស្អាត ទំនើប ទាន់សម័យ នៅលើទីតាំងល្អ សុវត្ថិភាព ដែលធ្វើឲ្យការរស់នៅប្រកបទៅដោយ ផាសុខភាព និងភាពកក់ក្តៅ ជាពិសេសអាចប្រកបអាជីវកម្មបានទៀតផង។
គម្រោង “សម្បតិ្ត ញ្ញាណសុផាត” ជាគម្រោងដែលមានស្តង់ដាគុណភាពខ្ពស់ សម្ភារសំណង់ស្របតាម មាត្រដ្ឋានត្រឹមត្រូវ តម្លៃផ្ទះសមរម្យ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារដែលសុទ្ធសឹងនាំចូលពីបរទេស និងមានការ តាមដានពីម្ចាស់គម្រោងយ៉ាងដិតដល់ ដើម្បីធានានូវគុណភាព អោយស័ក្តិសមទៅនឹងគុណតម្លៃដែលអតិថិជន ផ្តល់ការជឿទុកចិត្ត។
ជាពិសេសបុរីមានប្រម៉ូសិនពិសេស ដោយមានការបញ្ចុះតម្លៃរហូតដល់៨% និងមានបង់រំលស់ដោយគ្មានប្រាក់កកក់បានរហូតដល់១៥ឆ្នាំជាមួយអត្រាការប្រាក់ទាបសមរម្យ។ លោកអ្នកអាចមកការិយាល័យលក់ដោយ ផ្ទាល់ ដើម្បីសាកសួរព័ត៌មានលំអិតបន្ថែមជាពិសេសអាចជ្រើសរើសបាន ផ្ទះដែលមានទីតាំងល្អមុនគេផងដែរ៕
ទីតាំងការិយាល័យកណ្តាល៖ អគារលេខ ១៣២ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម៖ 095 333 100 / 095 333 920 / 070 333 920
Facebook: http//www.facebook.com/boreysmh
បុរី សម្បត្តិ មានហេង នាំមកនូវភាពកតញ្ញូ ភាពកតញ្ញូរំលត់នូវនិស្ស័យកម្ម!