(ភ្នំពេញ)៖ ក្រុមហ៊ុន JV Parc Residence Co. , Ltd. ដែលសហការរួមគ្នារវាងជនជាតិសិង្ហបុរី ជនជាតិហុងកុង និងជនជាតិកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង Parc 21 Residence ដែលមានកម្ពស់ ២០ជាន់ មានចំនួន ១១០បន្ទប់ នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
គម្រោងថ្មីនេះ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកផ្ទះ ក្នុងក្តីសុបិន្ត។ Parc21 Residence មិនត្រឹមតែជាតំបន់ពាណិជ្ចកម្មកណ្តាលក្រុង ថែមទំាងជាតំបន់ដែលមានសក្តានុពលខ្ពស់ សម្រាប់អ្នកវិនិយោគ ដែលនឹងទទួលបាននូវប្រាក់ចំណេញខ្ពស់។
គម្រោង Parc 21 Residence ក៏មានកន្លែងបរិភោគអាហារដ៏ល្អបំផុតទីកន្លែងកំសាន្ត និងជាជំរើសដ៏ល្អ ក្នុងការដើរទិញទំនិញប្រចំាថ្ងៃ ក្នុងទីក្រុងចំណាយត្រឹមតែ ១០នាទីប៉ុណ្ណោះ សម្រាប់ផ្សារទំនើបអ៊ីអនម៉ល១ ដែលជាផ្សារទំនើបឈានមុខគេ របស់ប្រទេសកម្ពុជា។
ក្នុងនោះមានតំបន់សំខាន់ៗដូចជា ផ្សារបឹងកេងកង១ ផ្សារទួលទំពូង កោះពេជ្រ ជាមួយនិងភោជនីយដ្ឋានជាច្រើន ហាងទំនិញលក់រាយ សាលារៀន ធនាគារ / ទូរអេធីអឹម ផ្សារ សណ្ឋាគារ ហាងកាហ្វេ និងគ្រឿងបរិក្ខារផ្សេងៗទៀត ដែលនៅក្បែរខុនដូ Parc21 Residence។
Parc 21 Residence ដែលមានកម្ពស់ ២០ជាន់ មានចំនួន១១០បន្ទប់ ហើយខុនដូនេះ មានបន្ទប់ចំនួន៤ប្រភេទ ដូចជាប្រភេទ Penthouse ៣បន្ទប់គេង មានទំហំចាប់ពី១៤៧ រហូតដល់១៧៤ម៉ែត្រការ៉េ, Penthouse ២បន្ទប់គេងទំហំ ៧៤ម៉ែត្រការ៉េ, ២ បន្ទប់គេង មានទំហំ៦២ម៉ែត្រការ៉េ , ១បន្ទប់គេង មានទំហំចាប់ពី៣៣ រហូតទៅដល់៤៥ម៉ែត្រការ៉េ និងបន្ទប់ស្ទូឌីយោ ទំហំ២៩ម៉ែត្រការ៉េ។ ជាន់ក្រោមដី និងជាន់ផ្ទាល់ដី មានទីធ្លាសំរាប់ចតរថយន្ត និងជាន់ទី១ មានការិយាល័យបុគ្គលិក និង ចំណតម៉ូតូ, ជាន់ទី២ មានបន្ទប់ទទួលភ្ញៀវ មីនីម៉ាត ហាងកាហ្វេ និងសាឡន ជាដើម។
លក្ខណៈពិសេសរបស់ខុនដូ Parc21 Residence ផ្តល់ការរស់នៅបែបស៊ីវិល័យ នៅក្នុងជីវិតដូចជា ៖ អាងហែលទឹក (Infinity pool) ជណ្តើរយន្ត២ ជណ្តើរជើងសុវត្ថិភាព កន្លែងចតរថយន្ត ចាខូស៊ី (Jacuzzi) កន្លែងហាត់ប្រាណ/ កន្លែងលំហែកាយ Mini Bar club ស្តាប់ភ្លេង បន្ទប់រង់ចំា និង បន្ទប់ពិធីការ ។
ចំពោះសន្តិសុខសុវត្ថិភាព របស់អ្នករស់នៅ ក៏ត្រូវបានធានាផងដែរ ជាមួយនឹងការបំពាក់ជូននូវប្រព័ន្ធការពារអគ្គិភ័យ បំពង់ពន្លត់អគ្គិភ័យ និងកំាមេរ៉ាសុវត្ថិភាព២៤ម៉ោង (CCTV) ។ ផ្តល់ជូនសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិ ផ្តល់ភាពងាយស្រួល ដល់អ្នករស់នៅដែលកម្រជួប និងគំរោងអភិវឌ្ឍដ៏ល្អឥខ្ចោះនេះ។
គូសបញ្ជាក់ថា គម្រោងនេះ ត្រូវបានបង្កើតឡើង និង ស្ថាបនា ដោយស្ថាបត្យករជំនាញ និង វិស្វករដែលមានបទពិសោធន៍ជាច្រើនឆ្នំា ក្នុងវិស័យសំណង់។ សំណង់ ត្រូវបានអ្នកជំនាញត្រួតពិនិត្យគុណភាព គ្រប់ដំណាក់កាល នៃការសាងសង់ ដើម្បីផ្តល់នូវគុណភាព ដល់ការរស់នៅដល់អតិថិជនទំាងអស់៕