(ភ្នំពេញ)៖ យុវជនម្នាក់ឈ្មោះ ម៉ាប់ តារា អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិជាងសារ (ហៅភូមិវះ) ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅបន្តការសិក្សានៅភ្នំពេញ ក្នុងសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញវត្ថុ ស្នាក់នៅផ្ទះជួលក្នុងភូមិ១៧ សង្តាត់បឹងកក់២ ខណ្ឌទួលគោក ហើយបានបាត់ចេញពីផ្ទះ នៅវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។

បើតាមក្រុមគ្រួសារបញ្ជាក់ថា យុវជនខាងលើបានបាត់ខ្លួន រួមជាមួយម៉ូតូមួយគ្រឿង ម៉ាក Wave ពណ៌ស្លែ ស្លាកលេខត្បូងឃ្មុំ1B-3685។ បច្ចុប្បន្នក្រុមគ្រួសារកំពុងស្វែង ហើយបើសាមីខ្លួនបានទទួលដំណឹងសូមទាក់ទងមកក្រុមគ្រួសារ។

ប្រសិនបើប្រជាពលរដ្ឋណាបានប្រទះឃើញយុវជន ដូចរូបខាងក្រោម សូមមេត្តាជួយផ្ដល់ដំណឹងដល់សាច់ញាតិ តាមរយៈទូរស័ព្ទលេខ៖ 097 747 4877, 071 363 6656៕