បង់រំលស់១០០%! គម្រោង ផាក លែន ៥៩៨ ជម្រើសថ្មីនៃជីវិតរស់នៅបែបស៊ីវីល័យ (Video inside)
12-08-2019 17:19
(ភ្នំពេញ)៖ ផ្លូវជាសុផារ៉ា (៥៩៨) ស្ថិតនៅទិសខាងជើងនៃ ទីក្រុងភ្នំពេញ ដែលជាតំបន់ដែលមានសក្តានុពលខ្លាំង ព្រោះជាទីតាំងដែលកំពុងអភិវឌ្ឍន៍ខ្លាំងជាទីប្រជុំជន មានសុវត្ថិភាព និងមានការរស់នៅតាមបែបស៊ីវីល័យ ព្រមទាំងងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម។ បច្ចុប្បន្ននៅតាមបណ្ដោយផ្លូវនេះ មានបុរីធំៗជាច្រើន មានផ្សារទំនើបសំបូរបែបមានទីលានវាយកូនហ្គោល និងនៅជិតរង្វង់មូលកាំកូស៊ីធី ងាយស្រួលធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ឬស្ពានព្រែកព្នៅ ដោយមិនមានការកកស្ទះចរាចរណ៍ឡើយ។
ដោយមើលឃើញពីសក្តានុពលនៃតំបន់នេះ និង ជាមួយការប្តេជ្ញាចិត្តក្នុងការ នាំយកបទពិសោធន៏រស់បែបថ្មី គឺកការរស់នៅបែបទាន់សម័យ និង ជឿជាក់ក្នុងការរស់នៅ ក្រុមហ៊ុន ជីប ម៉ុង លែន បានជ្រើសរើសសាងសង់នូវគម្រោងលំនៅឋាន ផាក លែន ៥៩៨ ដែលមានផ្ទះវីឡាប្រណិតជាច្រើនប្រភេទ ដូចជា វីឡាឃ្វីន វីឡាឃ្វីនអេ វីឡាកូនកាត់ វីឡាភ្លោះ និង ហ្សបហោស៍ ដែលជាសហគមន៏មួយដ៏គួរឲ្យចង់រស់នៅសម្រាប់មនុស្សគ្រប់គ្នា។
មិនតែប៉ុណ្ណោះ គម្រោង ផាក លែន ៥៩៨ មាន ច្រកចេញចូលធំទូលាយ មានផ្សារទំនើប ជីប ម៉ុង ៥៩៨ សួនកុមារ មានសួនច្បារធំទូលាយងាយស្រួល ស្រូបយកខ្យល់ឱកាស មាន Club House ដ៏ធំ ដែលរួមមានក្លឹបហាត់ប្រាណទំនើប មានអាងហែលទឹកខ្នាតអន្តរជាតិដ៏គួរឲ្យទាក់ទាញសុវត្ថិភាព ព្រមជាមួយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងជាច្រើន ដែលពិតជាសាកសមបំផុតសម្រាប់ការប្រកបអាជីបកម្ម ក៏ដូចជាជីវិតរស់នៅប្រកបដោយភាពស៊ីវិល័យ យ៉ាងសំបូរបែប។
នៅក្នុងឱកាសនេះគម្រោង ផាក លែន ៥៩៨ ក៏មានការបង់រំលស់ ១០០% ក៏ដូចជាអត្រាការប្រាក់ពិសេស 3.99% សម្រាប់ឆ្នាំទីមួយ ជាមួយធនាគារជីប ម៉ុង ទៅលើគ្រប់សំណង់ទាំងអស់នៃគម្រោង។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចមកការិយាល័យលក់ដោយផ្ទាល់ ឬ ទំនាក់ទំនងទូរស័ព្ទលេខ 061 997 888។
បង់រំលស់ ១០០%! គម្រោង ផាក លែន ៥៩៨ ជម្រើសថ្មីនៃជីវីតរស់នៅបែបស៊ីវីល័យ៕