(ភ្នំពេញ)៖ ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សកាន់តែចាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្ម(បង្កើតមុខរបរផ្ទាល់ខ្លួន) និងបង្កើនសមត្ថភាពធ្វើជំនួញ តាមរយៈការរៀនជំនាញពាណិជ្ជកម្មក្នុងរូបភាពនានា។
ជាក់ស្តែង ទោះយើងរៀនជំនាញអី្វក៏អាចប្រកបអាជីវកម្មបានដែរ អោយតែយើងមានផែនការច្បាស់លាស់ក្នុងការធ្វើអាជីវកម្ម។ អ្នកនឹងតម្រូវអោយមានចំណេះដឹងជាច្រើនដើម្បីចាប់ផ្តើមនូវអាជីវកម្មមួយ តែវានឹងមិនងាយជោគជ័យនោះទេប្រសិនបើអ្នកព្យាយាមចាប់យកជំនាញច្រើនមកដាក់ខ្លួនក្នុងពេលតែមួយ ដោយមិនចេះគ្រប់គ្រងការងារច្បាស់លាស់។
កត្តាដែលសំខាន់ អ្នកត្រូវវិភាគមើលថា តើជំនាញគោលណាដែលផ្តល់សារៈសំខាន់ដល់ការអភិវឌ្ឍ និងការរីកលូតលាស់នៃអាជីវកម្មរបស់អ្នក។
យោងតាមការស្រាវជ្រាវ បានបង្ហាញដឹងថា ក្នុងនាមជាពាណិជ្ជករមួយរូប អ្នកតែងតែធ្វើការទំនាក់ទំនង និងចរចាជាមួយវិនិយោគទុន អ្នកផ្គត់ផ្គង់ និងអតិថិជនរបស់ខ្លួន ដូច្នេះហើយជំនាញ ទំនាក់ទំនង និងចរចា ជាអ្វីដែលពាណិជ្ជករត្រូវតែមាន ដើម្បីអោយអាជីវកម្មរបស់ខ្លួនមានស្ថេរភាព និងដំណើរការទៅដោយរលូន។
ម្យ៉ាងវិញទៀត អ្នកក៏ត្រូវមានជំនាញក្នុងការបង្កើត និងគ្រប់គ្រងផែនការអាជីកម្ម របស់អ្នកអោយបានត្រឹមត្រូវផងដែរ ព្រោះដើម្បីធានាអោយបានថា ប្រតិបត្តការការងារដែលបានកំពុងអនុវត្ត ស្របទៅតាមផែនការដែលពួកគេបានកំណត់ទុកឬទេ។
ហើយអ្វីដែលសំខាន់បំផុតនោះ ពាណិជ្ជករជោគជ័យតែងមានសមត្ថភាពក្នុងការក្តោបក្តាប់លំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់ខ្លួន ដោយពួកគេអាចប្រើប្រាស់នូវធនធានហិរញ្ញវត្ថុរបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចព្យាករណ៍ការលក់ និងផលចំណេញរបស់អាជីវកម្មពួកគេនៅរយៈពេលបន្ទាប់ បានយ៉ាងត្រឹមត្រូវផងដែរ។
ចំណុចទាំង៤ខាងលើនេះ ជាកត្តាសំខាន់សម្រាប់បុគ្គលដែលចង់វិវត្តន៍ខ្លួនទៅជាពាណិជ្ជករដ៏ជោគជ័យនាពេលអនាគត ហើយសម្រាប់ប្អូនៗសិស្សានុសិស្សដែលចង់បន្តការសិក្សារបស់ពួកគេ ក្នុងវិស័យពាណិជ្ជកម្ម ក៏ត្រូវគួរពិចារណាមើល ថាតើជំនាញណាមួយដែលត្រូវនឹងការស្រលាញ់ចូលចិត្តរបស់ខ្លួន ជៀសវាងការព្យាយាមចាប់យកជំនាញច្រើនក្នុងពេលតែមួយ ព្រោះវានឹងធ្វើអោយអ្នកគ្មានភាពច្បាស់លាស់លើជំនាញណាមួយ ឬអាចនិយាយអោយខ្លីបានថា គ្មានចេះអ្វីអោយប្រាកដ។
អ្នកស៊ូចេះជំនាញតែមួយ តែច្បាស់លាស់យកជាការបាន ជាជាងចេះច្រើនយ៉ាងតែមិនប្រាកដលើជំនាញអ្វីមួយ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននេះមានមហាវិទ្យាល័យពាណិជ្ជកម្មជាច្រើនត្រូវបានបង្កើតឡើង ដោយផ្តល់ការបណ្តុះបណ្តាលលើជំនាញគ្រប់គ្រងពាណិជ្ជកម្មទាំងមូល តែមិនសូវមានមហាវិទ្យាល័យដែលបង្រៀនលើជំនាញគោលមួយៗក្នុងផ្នែកពាណិជ្ជកម្មនោះទេ។
ដោយឡែក វិទ្យាស្ថាន ខេមអេដប៊ីហ្សនេសស្គូល គឺជាសាលាដែលផ្តល់ការបណ្តុះបណ្តាលទៅលើជំនាញសំខាន់មួយនៅក្នុងវិស័យពាណិជ្ជកម្ម នោះគឺជំនាញគណនេយ្យ និងហិរញ្ញវត្ថុ។
សម្រាប់កម្មវិធីសិក្សាត្រូវបានរៀបចំឡើង ស្របទៅតាមស្តង់ដារគណនេយ្យ អន្តរជាតិ IFRS ហើយក៏មានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសនោះគឺ សមាគមគណនេយ្យករជំនាញអន្តរជាតិ (ហៅកាត់ថា ACCA ដែលមាន ការទទួល ស្គាល់ ១៨៣ប្រទេសទូទាំងពិភពលោក)។
ការសិក្សានៅ វិទ្យាស្ថាន ខេមអេដប៊ីហ្សនេសស្គូល និស្សិតនឹងទទួលបាននូវបទពិសោធន៍ការអប់រំ នឹងកម្មវិធីសម្របសម្រួលក្រៅការសិក្សាដ៏អស្ចារ្យ ដែលនិស្សិតនឹងទទួលបានសញ្ញាបត្រ២ក្នុងកម្មវិធីសិក្សាតែមួយ ដែលសញ្ញបត្រមួយត្រូវបានចេញដោយ សមាគមគណនេយ្យករជំនាញអន្តរជាតិ ACCA នឹងទទួលស្គាល់ដោយ ១៨៣ប្រទេសទូទាំងពិភពលោក ។
សូមចាប់ផ្តើមជំហានទីមួយរបស់អ្នកប្រកបដោយភាពវៃឆ្លាត និងនៅទីកន្លែងដ៏សាកសម ជាមួយនឹង វិទ្យាស្ថាន ខេមអេដប៊ីហ្សនេសស្គូល ដោយគ្រាន់តែចូល ទៅកាន់ គេហទំព័រ៖ www.cam-ed.com
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 023 986 523/ 960/ 961។ ចាប់ផ្តើមទទួលពាក្យថ្នាក់បរិញ្ញាបត្រនៅថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕