(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោមងារដល់លោក កេត ស៊ីថា ជា «ឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក កេត ស៊ីថា ជាឧកញ៉ានេះ, លោកឧត្តមសេនីយ៍ឯក ជុំ សោភ័ណ្ឌ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការ ក៏បានផ្ញើសារជូនពរ និងអបអរសាទរចំពោះការតែងតាំងនេះផងដែរ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូនចំពោះ ឧកញ៉ា កេត ស៊ីថា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ឈ្នះអស់មារស​ត្រូវ​គ្រប់ទិសទី និងទទួលបាន​ជោគជ័យថ្មីថែម​ទៀត។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្ដម​ និង​​លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ​ប្រកប​ដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ៕