Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ុំ សារិទ្ធ បន្តជាប់ឆ្នោតជាសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (Video inside)

12-08-2019 11:15

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក អ៊ុំ សារិទ្ធ បន្តជាប់ឈ្មោះជាសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងបន្ថែមថា ដោយអនុលោមតាមមាត្រា៤ និងមាត្រា៥ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសរើស សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមចំនួន ១រូប។

អង្គប្រជុំព្រឹទ្ធសភា បានបោះឆ្នោតជ្រើសតាំង លោក អ៊ុំ សារិទ្ធ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយមានសំឡេងគាំទ្រចំនួន ៥០សំឡេង នៃចំនួនសមាជិកសភាទាំងមូល៕