Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីកន្លះដង! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែសីហា៖ បង្ក្រាប៣៦ករណី ឃាត់ខ្លួន៧៤នាក់

11-08-2019 17:01

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៦ករណី ក្នុងនោះករណីប្រើប្រាស់១៨ករណី និងជួញដូរ១៨ករណី ឃាត់ខ្លួនជនសង្ស័យ៧៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៦៦៣ករណី ឃាត់មនុស្ស១២,២៨៥នាក់ (ស្រី៨៦៤នាក់)ក្នុងនោះមានជនបរទេស៣០២នាក់ (ស្រី៥០នាក់)៕