(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៤៦៨គ្រឿង រកឃើញល្មើសច្បាប់៦៤៨គ្រឿង (ម៉ូតូ៦០%) អប់រំ៣៥៣គ្រឿង និងផាកពិន័យ២៩៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន២,១៧៧គ្រឿង, អប់រំ២១០គ្រឿង និងផាកពិន័យ១៣៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៦,៥២៨គ្រឿង រកឃើញយានយន្តល្មើស១៥,៥៩២គ្រឿង (ម៉ូតូ៥៨%) ក្នុងនោះអប់រំ៧,៦០៤គ្រឿង និងផាកពិន័យ៧,៩៨៨គ្រឿង៕