Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ណែនាំគោលការណ៍ ១០ចំណុច រួមចំណែករក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអភិរក្សធនធានបាតសមុទ្រកម្ពុជា (Video inside)

11-08-2019 16:05

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពជាក់ស្តែង សម្រាប់ការកម្សាន្តនៅតំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា រដ្ឋបាលជលផល និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) អាជ្ញាធរមានសមត្ថកិច្ច វិស័យឯកជន និងសហគមន៍នេសាទតំបន់ឆ្នេរ បានដាក់ចេញគោលការណ៍ណែនាំ ១០ចំណុច ក្នុងទិសដៅរួមចំណែករក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងអភិរក្សធនធានបាតសមុទ្រ ជាពិសេសក្នុងតំបន់ការពារធនធានសមុទ្រកម្ពុជា។

គួរជម្រាបថា រដ្ឋបាលជលផល និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានធ្វើការយ៉ាងជិតស្និទ្ធក្នុងកិច្ចការពារ និងអភិរក្សធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ ជាពិសេសផ្កាថ្ម អណ្តើកសមុទ្រ សេះសមុទ្រ និងត្រីបាណន់គីង្គក់ និងទីជម្រកសំខាន់ៗ តាមរយៈកម្មវិធីអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្រនៅកម្ពុជា តាំងពីឆ្នាំ២០១០។

ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរមានកំណើនពីគ្រប់ទិសទី មកលេងកំសាន្តនៅតាមបណ្តាខេត្តតំបន់ឆ្នេរ ក៏ដូចជាតាមកោះនានា ជាពិសេសនាឱកាសបុណ្យជាតិសំខាន់ៗ ជាធម្មតា ភ្ញៀវទេសចរចូលចិត្តដើរកំសាន្តតាមឆ្នេរខ្សាច់ ស្ទូចត្រី ទស្សនាទិដ្ឋភាពថ្ងៃអស្តង្គត និងហែលទឹកសមុទ្រមើលផ្កាថ្មជាដើម៕

យើងទាំងអស់គ្នារីករាយ និងចូលរួមការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងសមុទ្រដ៏មានតម្លៃ របស់ប្រទេសកម្ពុជា ដោយអនុវត្តតាមគោលការណ៍ ណែនាំ១០ចំណុច ដូចមានក្នុងរូបភាពខាងក្រោម៖ សូមអញ្ជើញទស្សនាវីដេអូឯកសារ ស្តីពីធនធានបាតសមុទ្រដ៏ស្រស់ស្អាត ជាមួយយើងទាំងអស់គ្នា!https://www.youtube.com/watch?v=9aN8GJfEpps&feature=youtu.be
https://www.facebook.com/FaunaFloraCambodia/