(ភ្នំពេញ)៖ ក្រុមហ៊ុន OMC ដែលជាក្រុមនាំចូលម៉ូតូជប៉ុន មកទីផ្សារកម្ពុជានោះ បានបង្ហាញម៉ូតូ SUZUKI ស៊េរីឆ្នាំ២០២០ ដែលមាន៣ម៉ូឌែល រួមមាន៖ Suzuki Nex, Suzuki Let's និង Suzuki Address Playful បានដាក់លក់លើទីផ្សារកម្ពុជាហើយ ខណៈម៉ូតូកំពុងពេញនិយម សម្រាប់យុវជនយុវនារី និងប្រជាជនខ្មែរនេះ បានរចនាម៉ូតដ៏ប្រណិតរួមទាំងមានគុណភាពខ្ពស់ និងស៊ីសាំងតិចទៀតផង។
ថ្លែងក្នុងកម្មវិធីបង្ហាញម៉ូតូ Nex, Let's និង Address Playful ស៊េរីឆ្នាំ២០២០ នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ នៅសណ្ឋាគារសុខាភ្នំពេញ។ លោក ឧកញ៉ា ស៊ីវ ថៃនាយកក្រុមហ៊ុន អូ អឹម ស៊ីបានឱ្យដឹងថា ទាំងម៉ូដែល Nex និង Let's ២០២០នេះ គឺពិសេសបំផុតរាងស្អាត សង្ហា ទាន់សម័យ ស៊ីវិល័យតាមបែបផែនជីវិតថ្មី បំពាក់បច្ចេកវិទ្យាទំនើប ជួយឱ្យស៊ីសាំងតិច និងកម្លាំងម៉ាស៊ីស្ទុះខ្លាំងផងដែរ។
លោកឧកញ៉ាបានបន្តថា អ្វីដែលពិសេសជាងនេះទៅទៀតនោះ ម៉ូដែល Nex និង Let's នេះ គឺបានបំពាក់ឧបករណ៍ផ្តាច់សាំងដោយស្វ័យប្រវត្តិ រក្សាសុវត្ថិភាពខ្ពស់ពេលមានគ្រោះថ្នាក់ ហើយបច្ចេកវិទ្យានេះមានបំពាក់សម្រាប់តែម៉ូតូប្រភេទអូតូរបស់ស៊ុយស៊ូគី ប៉ុណ្ណោះ។ ចំណុចមួយ ទៀតម៉ូតូទាំងបីម៉ូដែលនេះ ក៏បានបំពាក់បន្ថែមនូវឧបករណ៍ Condenser ដែលជាឧបករណ៍មួយ ប្រភេទជួយឱ្យបញ្ឆេះម៉ាស៊ីនបានបើទោះបី ជាគ្មានអាគុយក៏ដោយ ហើយវាពិតជាមានភាព ងាយស្រួលនិងគ្មានបារម្ភណ៏ ខណៈអាគុយរបស់ពួកវាខូចដោយចៃដន្យនោះ។
ដោយឡែកសម្រាប់ម៉ូដែល Suzuki Address Playful ត្រូវបានលោកឧកញ៉ា ស៊ីវ ថៃ លើកឡើងថាម៉ូដែលនេះ វាបានឆ្លើយតបតាមការទង្ទឹងរងចាំ របស់អតិថិជនរបស់ស៊ុយស៊ូគី ជាមួយរូបរាងថ្មី ស្រស់ស្អាត់បំផុត ទំនើបទាន់សម័យគួរជាទីទាក់ទាញ និងនាំមកបង្ហាញជូន ធ្វើចរាចរណ៍ទីផ្សារ ក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅផងដែរ។ ចំណុចសំខាន់របស់ Suzuki Address playful ឆ្នាំ២០២០នេះ គឺឃ្លុបក្រោមកែបធំ និងមានពណ៌ស្រស់ស្អាត ដែលជាពណ៌កំពុងពេញនិយមទាំងអស់ សម្រាប់យុវជនយុវជនារីរបស់កម្ពុជានោះ៕