(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី០៦ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងលោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ដែលអង្គភាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ការបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនេះ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ ហើយបោះឆ្នោតជ្រើសតាំងឧត្តមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ចំនួន១រូបនេះ គឺជំនួសសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖