(ព្រះសីហនុ)៖ ដើម្បីចូលរួមរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ រងគ្រោះដោយសារជំនន់ទឹកភ្លៀងនោះ ក្រុមហ៊ុនចិនកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់កាកបាទក្រហមខេត្ត ក៏ដូចជាអាជ្ញាធរទុកចែកជូនប្រជាពលរដ្ឋ។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញន លោក CAO JIANJIANG អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានដឹកនាំនិយោជិតក្រុមហ៊ុនយកអំណោយចាំបាច់ ដូចជាទឹកស្អាត មុង ភួយ កន្ទេល និងមីកញ្ចប់ជាដើម ទៅកាន់សាលាឃុំបិតត្រាង ក្រុងព្រះសីហនុ និងសាលាខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងដើម្បីចូលរួមចំណែកក្នុងជំនួយសង្គ្រោះទឹកជំនន់។
លោក CAO JIANJIANG បានថ្លែងក្នុងពេលនាំអំណោយសង្គ្រោះដល់ជងរងគ្រោះនោះថា ទឹកជំនន់គ្មានមេត្តានោះ តែក្តីស្រឡាញ់ និងការអាណិតអាសូរមាននៅទូទាំងពិភពលោក។ លោកបន្តថា ដើម្បីដោះស្រាយការលំបាកនេះ ក្រុមហ៊ុនចិនកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបំពេញកាតព្វកិច្ចសង្គមដោយសកម្មភាពជាក់ស្តែង និងរួមជាមួយប្រជាពលរដ្ឋក្នុងតំបន់តស៊ូប្រឆាំងការលំបាកនេះ។
ក្នុងឱកាសទទួលអំណោយសប្បុរសនោះលោកស្រី អ៊ូ ធីតាពៅ ភរិយាលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះការបរិច្ចាគរបស់ក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយបានកោតសរសើរយ៉ាងខ្ពស់ដល់ជំនួយភ្លាមៗរបស់ក្រុមហ៊ុន ដែលស្តែងឱ្យឃើញពីស្មារតីជួយទុក្ខធុរៈរបស់ក្រុមហ៊ុនចិន។
ប្រជាពលរដ្ឋរងគ្រោះ ក៏បានកោតសរសើរខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពួកគេបានចាត់ទុកកាយវិការនេះ បង្ហាញឱ្យឃើញពីចំណងមិត្តភាពដ៏ល្អមួយរវាងប្រទេសពលរដ្ឋចិន និងកម្ពុជា៕