(ភ្នំពេញ)៖ ក្រុមហ៊ុនលក់សម្លៀកបំពាក់ និងសម្ភារកីឡារបស់ប្រទេសបារាំង នឹងធ្វើឲ្យការស្វែងរកសម្ភារៈកីឡាកាន់តែមានភាពសម្បូរបែប និងងាយស្រួល។

ផ្តល់ជូនដោយឥតគិតថ្លៃ ១,០០០កាបូប (FREE 1000 bags) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ដើម្បីអបអរគម្រប់ខួប ១ឆ្នាំរបស់ ឌីកាត់ឡុន សម្រាប់ការចំណាយអស់ $20 ឡើងទៅចំពោះការទិញអីវ៉ាន់នៅក្នុងហាង ឬតាមវេបសាយ (www.decathlon.com.kh) តែមួយថ្ងៃទេណា! កុំឱ្យខកខានព្រោះចំនួនមានកំណត់!
ម្នាក់ទទួលបានកាតាបតែមួយប៉ុណ្ណោះ!

Decathlon ជាក្រុមហ៊ុនលក់សម្ភារកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខ ដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួនដែលថា «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា» ខណៈក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំមួយនេះ បានបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការកាលពីនៅថ្ងៃទី១១ ខែសីហា ២០១៨ ។

ក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំសម្បើមមួយនេះ ដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង ១,៣០០ហាង និងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។

សាខាហាង Decathlon ខណ្ឌសែនសុខផ្សារទំនើបអ៊ីអនមលទី២ ជាសាខាហាងលក់ទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ាន ហើយក៏ជាហាងទំនិញដំបូងបំផុត ដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធនៅកម្ពុជា។

ផ្នែកមួយនៃចំណុចស្នូលនៃដំណើរការរបស់ Decathlon គឺជាការវិនិយោគនៅផ្នែកខាងក្នុង និងការផ្តោតការវិនិយោគទៅលើផលិតផលកីឡា។ស្លាកសញ្ញានីមួយៗទាំង ៦០របស់ក្រុមហ៊ុនតំណាងនូវប្រភេទនៃសម្ភារៈកីឡាខុសៗគ្នា។

គោលដៅធំបំផុតរបស់ក្រុមហ៊ុន គឺការចែកចាយសម្ភារកីឡាជាច្រើនប្រភេទ ជាមួយនឹងតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជាដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប។

Decathlon កម្ពុជាក៏គ្រោងនឹងវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុក ដែលនឹងអនុញ្ញាតិឲ្យអតិថិជនគ្រប់រូបអាចជាវផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។

ជាងនេះទៅទៀត Decathlon កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងសហគមន៍ក្នុងតំបន់ដោយធ្វើការវិនិយោគទៅលើកម្មវិធីអភិវឌ្ឍសហគមន៍ និងការបង្កើតភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។

ហាងទំនិញដែលមានផ្ទៃក្រឡា ២,៥០០ម៉ែត្រការេ នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអ៊នសែនសុខ និងមានផ្ទុកទំនិញដែលជាសម្ភារកីឡាជាង៦០ប្រភេទខុសៗគ្នា។

រាល់ហាងទំនិញ Decathlon នៅកម្ពុជា នឹងមានទីធ្លាលេងកីឡាធំជាង ៣០០ម៉ែត្រការេ ដែលអាចឲ្យអតិថិជនចូលរួមលេងដោយសេរី។

អតិថិជនអាចចុះឈ្មោះចូលជាសមាជិកសហគមន៍Decathlonនិង អាចទទួលបានអត្ថប្រយោជន៍បន្ថែមរួមមាន៖ ការបញ្ចូនផលត្រឡប់ទៅវិញក្នុងរយៈពេល ៣៦៥ថ្ងៃ។

បើកលក់នៅម៉ោង៩ព្រឹក សម្រាប់ព័ត៌មានលំអិតសូមទស្សនាគេហទំព័រ៖ www.decathlon.com.kh ឬDecathlon Cambodia នៅតាមបណ្តាញសង្គមហ្វេសប៊ុក៕