(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានអនុញ្ញាតឲ្យលោក Wang Huimin អនុប្រធានសមាគមអចលនទ្រព្យចិន ដឹកនាំក្រុមការងារមកជួបសម្តែងការគួសម និងពិភាក្សាពីបញ្ហាសំខាន់ៗមួយចំនួន។

បញ្ហាសំខាន់ដែលលើកយកពិភាក្សារួមមាន៖

១៖ បង្កើតកិច្ចសហប្រតិបត្តការនឹងគ្នា រវាងសមាគមកម្ពុជា និងសមាគមចិន។
២៖ ស្វែងយល់ដឹងទៅវិញ-ទៅមកអំពី គោនយោបាយច្បាប់អចលនទ្រព្យ និងច្បាប់។
៣៖ អនុវត្តវេទិការជំនួញ និងអញ្ជើញសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទៅចូលរួមការតាំងពិព័រណ៍នៅប្រទេសចិន ខេត្តក្វាងចូវ។
៤៖ បង្កើតបណ្តាញទំនាក់ទំនង និងធ្វើវេទិការសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសហគ្រិនភាព៕