(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានផលិតនូវវីដេអូមួយ មានរយៈពេលជាង៣០នាទី បង្ហាញពីសមិទ្ធផល ដែលសម្រេចបានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករ។
សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ទើបតែរៀបចំមហាសន្និបាត និងបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន ដឹកនាំសម្រាប់អាណត្តិថ្មី អាណត្តិទី៣។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុននាំចេញអង្ករ Mekong Oryza Trading បានជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ និងលោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករ៕