(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនធី អេច ស៊ី វី អេស ខូអិលធីឌី, ដែលនាំមកនូវផ្លាកសញ្ញ Circle K ជា ម៉ាកហាងទំនិញរាយ ដែលត្រួវបានគេទទួលស្គាល់ទូទាំងពិភពលោក និងឈានមុខគេមួយ ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុរបស់វីង តាមរយៈបណ្តាញហាង Circle K នៅទូទាំងរាជធានីភ្នំពេញ និងប្រទេសកម្ពុជា។
តាមរយៈភាពជាដៃគូជាមួយ Circle K នេះ វីងបន្តប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងដើម្បីធានាបាននូវការទទួលបានសេវាកម្មហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ផ្លាកសញ្ញាដ៏រឹងមាំ និងប្រកបដោយទំនុកចិត្តទាំងពីរ រួមគ្នាដើម្បីបំពេញបន្ថែមនូវភាពខ្លាំង និងជំនាញរៀងៗខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន នូវច្រកចេញចូលតែមួយ ក្នុងការទិញទំនិញ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ និងផ្តល់ឱកាស ដល់សហគ្រិនទាំងឡាយដើម្បីភាពរីកចម្រើនអាជីវកម្មផ្ទាល់ខ្លួន។
ដោយទទួលស្គាល់ពីភាពស៊ីសង្វាក់គ្នា រវាងផ្លាកសញ្ញាដែលត្រូវបានគេទទួលស្គាល់ទាំងពីរ Circle K នឹងដើរតួជា ភ្នាក់ងារវីងដោយមានផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុ យ៉ាងទូលំទូលាយរបស់វីង នៅតាមបណ្តាហាង Circle K ក្នុងរយៈពេលម្ភៃបួនម៉ោង និងជារៀងរាល់ថ្លៃ។ ចាប់ផ្តើមពីក្នុងរាជធានីភ្នំពេញ, ហើយក្នុងពេលឆាប់ៗខាងមុខនេះ នឹងមាននៅតាមបណ្តាខេត្តធំៗ ក្នុងប្រទេសកម្ពុជា, រាល់បណ្តាហាង Circle K ទាំងអស់នឹងមាន បម្រើសេវាកម្ម ហិរញ្ញវត្ថុរបស់វីង។
វីង និង Circle K នឹងបង្កើនការប្រើប្រាស់វិធីទូទាត់តាមបែបឌីជីថលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យការទិញទំនិញ Circle K មានភាពងាយស្រួល។ អតិថិជនអាចគ្រប់គ្រងរាល់ការទិញទំនិញ និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ តាមរយៈភាពងាយស្រួល និងសុវត្ថិភាពនៃទូរស័ព្ទចល័ត និងគណនីវីង និងភាពងាយស្រួលនៃប្រព័ន្ធទូទាត់តាម QR ដោយ WingPay នៅពេលដែលទទួលយកបទពិសោធន៍ ទិញទំនិញលំដាប់ពិភពលោក។ ក្នុងនាមជាដៃគូ វីង និង Circle K នឹងទទួលបានអតិថិជនកាន់តែច្រើន ហើយបម្រើពួកគេកាន់តែប្រសើរ។
ក្នុងនាមជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុ ដល់អ្នកមិនធ្លាប់ប្រើប្រាស់សេវកម្មធនាគារ ធំជាងគេនៅកម្ពុជា ការទូទាត់ចល័តជាលក្ខណៈ ecosystem របស់វីង នឹងផ្តល់លទ្ធភាពជាមួយនឹងឱកាសជាច្រើន ទៅដល់សហគ្រិនធុនតូច និងមធ្យមទាំងឡាយ ក្នុងការផ្គត់ផ្គង់ទៅឲ្យ Circle K។ ជាមួយនឹងភាពងាយស្រួលនៃ គណនីវីង Circle K នឹងអាចទូទាត់វិកយបត្រទៅឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួន ហើយអ្នកផ្គត់ផ្គង់ក៏នឹងអាចទទួលបាន ការទូទាត់ប្រាក់ភ្លាមៗ និងមានសុវត្ថិភាពសម្រាប់សេវកម្មរបស់ពួកគេ។ ថ្ងៃនេះគឺជា មោទនភាពមួយសម្រាប់វីង។
លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុនវីង បានថ្លែងថា «យើងតែងតែទទួលបានជោគជ័យ ក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមទូរស័ព្ទចល័តល្អបំផុត ពីព្រោះយើងចាប់ដៃគូជាមួយក្រុមហ៊ុន ដែលប្រកបដោយទំនុកចិត្តដូចជា Circle K»។
លោក Rajan បានបន្ថែមទៀតថា «នៅវីង ចក្ខុវិស័យរបស់យើង គឺផ្តល់សេវាកម្មហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តដែលមានតំលៃសមរម្យ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ អាជីវកម្មរបស់យើងផ្តោតលើការនាំមកនូវ ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ហើយផ្តល់មធ្យោបាយសម្រាប់ពួកគេក្នុងការធ្វើអន្តរកម្មនិងចូលរួមពេញលេញនៅក្នុងសេដ្ឋកិច្ច។ ភាពជាដៃគូរបស់យើង អនុញ្ញាតឲ្យវីង និង Circle K ក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីបម្រើអតិថិជន និងបង្កើនអាជីវកម្មរបស់ខ្លួន ស្របពេលជាមួយគ្នានេះដែរ នឹងនៅតែរក្សាបាននូវចក្ខុវិស័យរបស់យើង»។
លោក កែវ ដេននីស អ្នកគ្រប់គ្រងទូទៅ នៃ Circle K បានថ្លែងថា «នៅក្នុងទីផ្សារដែលយើង ធ្វើប្រតិបត្តិការវាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្មរបស់យើង ដែលយើងធ្វើការជាមួយដៃគូ ដែលគួរឲ្យទុកចិត្ត។ នៅទូទាំងពិភពលោក Circle K គឺជាផ្នែកមួយដ៏ខ្លាំងបំផុត នៅក្នុងផ្នែកអាជីវកម្មរបស់យើង ហើយយើងខិតខំយ៉ាងខ្លាំង ដើម្បីធានាភាពជាដៃគូរបស់យើង មិនត្រឹមតែធ្វើឲ្យយល់បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយើងលើកស្ទួយ គុណតម្លៃរបស់យើងផងដែរ»។
លោកថា «ដូច្នេះយើងមានសេចក្តីរីករាយ ក្នុងការបង្កើនវត្តមានរបស់យើង នៅកម្ពុជាជាមួយដៃគូដូចជាវីង។ ក្រុមហ៊ុនរបស់យើង ចែករំលែកគោលដៅរួមមួយ ដើម្បីបម្រើអតិថិជនជាមួយផលិតផល និងការផ្តល់ជូនដ៏ល្អបំផុត និងចូលរួមចំណែករបស់យើង ដើម្បីពង្រីកឱកាសសេដ្ឋកិច្ច ដល់អ្នកដែលមិនមាន»។
លោក កែវ ដេននីស លើកឡើងថា «យើងមានក្តីសង្ឃឹមខ្ពស់ សម្រាប់ប្រទេសកម្ពុជា ហើយជាមួយវីង យើងនឹងផ្តល់ភាពងាយស្រួល ដើម្បីទទួលបានផលិតផលរបស់យើង និងផ្តល់មធ្យោបាយមួយផ្សេងទៀត ដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុ»៕