(កណ្តាល)៖ ក្រុមហ៊ុន 7NG Group Co,.Ltd នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានបន្ដប្រគល់ជូនប្លង់ដីឡូតិ៍ជូនប្រជាពលរដ្ឋចំនួន២,៥០០ឡូត៍ ជូនអតិថិជនរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិវិហារសួគ៍ ឃុំវិហារសួរគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពលោក លី សាហ្វីអ៊ី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន 7NG។
ថ្លែងក្នុងឱកាសនោះ លោក លី សាហ្វីអ៊ី តំណាងឲ្យក្រុមហ៊ុន 7NG Group បានបញ្ជាក់ថា ក្រោមការដឹកនាំដោយភាពរឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យប្រទេសកម្ពុជាពោរពេញញដោយសុខសន្ដិភាព មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ឥតឈប់ឈរ។
ជាក់ស្ដែងតាមរយៈសន្ដិភាពនេះហើយ បានធ្វើឲ្យក្រុមហ៊ុន 7NG Group ទទួលបាននូវការគាំទ្រជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋជាច្រើន បានមកធ្វើការទិញដីឡូតិ៍ ពីដំណាក់កាលទី១ រហូតមកដល់ដំណាក់ការចុងក្រោយ និងរហូតមកដល់ដំណាក់ការនេះ ក្រុមហ៊ុនបានធ្វើការប្រគល់ជូនប្លង់ដីឡូតិ៍ យ៉ាងពិតប្រាកដដោយពុំមានបោកប្រាស់ ឬធ្វើខុសតាមអ្វីដូចការលើកឡើងរបស់ជនខិលខូចមួយចំនួន បានផ្សព្វផ្សាយនោះឡើយ ហើយផ្ទុយទៅវិញក្រុមហ៊ុនបានខិតខំបំពេញជូន តាមតម្រូវការរបស់អតិថិជនគ្រប់យ៉ាង។
លោក លី សាហ្វីអ៊ី បានបន្ដទៀតថា ក្រុមហ៊ុន 7NG Group បានចូលរួមចំណែកជាមួយរាជ្ឋាភិបាលជាច្រីន ដែលមានដូចជា៖ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បេតុងខ្វាត់ខ្វែងជាច្រើន ឆ្លងកាត់ពីភូមិមួយទៅភូមិមួយ, រោងចក្រចំនួន២០រោងចក្រ, រៀបចំបង្កើតប្រពន្ធ័ទឹកភ្លើង ពិសេសរួមទាំងជួយផ្សព្វផ្សាយទៅដៃគូវិនិយោគមួយចំនួនទៀតផង។
គួរជម្រាបថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុន 7NG Group Co,.Ltd ក៏ធ្លាប់បានប្រគល់ជូនប្លង់ដីឡូតិ៍ជូនប្រជាពលរដ្ឋចំនួន១,៥០០ឡូត៍ ជូនអតិថិជនរបស់ខ្លួនម្ដងរួចមកហើយ ដែលមានទីតាំងស្ថិតនៅភូមិវិហារសួគ៍ ឃុំវិហារសួរគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនេះ៕