(ភ្នំពេញ)៖ ណាហ្គាវើលដ៍ មានកិត្តិយសសូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់ មកប្រារព្ធពិធីបុណ្យសែនព្រះខែ ដែលមានការសម្តែងសិល្បៈ ការដាក់តាំងចង្កៀងគោមចម្រុះពណ៌ និងការលក់នំសែនព្រះខែ ដ៏ឈ្ងុយឆ្ងាញ់ពីឥឡូវនេះ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។ ដើម្បីអបអរក្នុងឱកាសនេះ មេចុងភៅនំដ៏ចំណានរបស់ណាហ្គាវើលដ៍ បានច្នៃនំសែនព្រះខែ៤រសជាតិ រួមមាន រសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ កាហ្វេ និងទុរេន! គ្រឿងផ្សំ និងស្នូល ដែលត្រូវបានសម្រិតសម្រាំង នៅក្នុងនំ នឹងធ្វើឲ្យនំទាំងនេះ មានរសជាតិឆ្ងាញ់ជាប់ចិត្ត។
ជាកាដូដ៏ស័ក្តិសមបំផុត សម្រាប់អ្នកជាទីស្រឡាញ់របស់អ្នក អ្នកអាចជ្រើសយកស្នូលធម្មតា ឬស៊ុតពីរគ្រាប់ដែលមានតម្លៃ ១០ដុល្លារ ក្នុងមួយដុំ ឬ៣៦ដុល្លារ ដែលមាន៤ដុំ នៅក្នុងប្រអប់ពិសេស ដែលមានរសជាតិទាំង៤ មុខ។ ទទួលបានការបញ្ចុះតម្លៃពិសេស ១៥ភាគរយ សម្រាប់ការជាវចន្លោះថ្ងៃទី១៣ សីហា រហូតដល់ ២៣ សីហា ឬទទួលបានការបញ្ចុះតម្លៃ ២៥ភាគរយ នៅពេលកម្ម៉ង់៥០ប្រអប់ ឬច្រើនជាងនេះ។ មានដាក់លក់ហើយ នៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ឬអាចកម្ម៉ង់មុនតាមរយៈ [email protected] ពីឥឡូវនេះ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។
ទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យដោយសេរី និងទទួលនូវអារម្មណ៍ប្លែក ជាមួយការតុបតែងអគារ ដោយចង្កៀងគោមចម្រុះពណ៌នៅទីនេះ។ ការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ ផ្តល់ជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦ល្ងាច នៅឆាកជាន់ផ្ទាល់ដី ដែលចូលរួមសម្តែងដោយអ្នកសិល្បៈជាតិ និងអន្តរជាតិជាច្រើននាក់។ ហើយកុំភ្លេចថត និងបង្ហោះរូបស្អាតៗ របស់អ្នកជាមួយអ្នកសិល្បៈ ក្នុងឈុតសម្លៀកបំពាក់បុរាណចិន នៅជាប់ច្រកចូលដែលមានចង្កៀងគោមធំៗ ហើយបន្ទាប់មក នឹងមានការដើរក្បួនចង្កៀងគោម ដើម្បីប្រសិទ្ធពរជ័យដល់ភ្ញៀវទូទាំងអគារថែមទៀតផង។
ផ្តល់ជូនចាប់ពីថ្ងៃទី៣០ ខែសីហានេះតទៅ សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈ «The Gift» ថ្មីស្រឡាងនៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ ដែលមានរយៈពេល៤៥នាទី និងសម្តែងដោយកំពូល អ្នកសិល្បៈជាតិ និងអន្តរជាតិនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ ស័ក្តិសមសម្រាប់គ្រប់វ័យ ការសម្តែងសិល្បៈលក្ខណៈគ្រួសារមេត្រីនេះ នឹងផ្តល់ជូនចាប់ពីម៉ោង៨យប់ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ដែលពុកម៉ែបងប្អូនអាចមកយកសំបុត្រឥតគិតថ្លៃ នៅណាហ្គាវើលដ៍។
មុនពេលទស្សនាការសម្តែងសិល្បៈនេះ ពុកម៉ែបងប្អូនអាចមកភោជនីយដ្ឋាន 2Pangea ដើម្បីពិសាអាហារប៊ុហ្វេពេលល្ងាចអន្តរជាតិ ដែលមានច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ ដែលមានគ្រឿងសមុទ្រស្រស់ៗ សាច់ ត្រីស៊ូស៊ីឆៅ ឌីមសាំ ប៉ាស់ស្តា ភីហ្សា បង្អែម និងជាច្រើនមុខទៀត។ បើកបម្រើរៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៥៖៣០ ល្ងាច២នាក់ ៤១ដុល្លារ ប៉ុណ្ណោះ។
ជាពិសេស ណាហ្គាវើលដ៍ មានបន្ថែមបង្កងឥតកំណត់ នៅរៀងរាល់ថ្ងៃអង្គារ បន្ថែមទៅលើអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់នេះ! ហើយអ្នកក៏អាចពិសាបង្កងឥតកំណត់ផងដែរ នៅក្នុងពេលអាហារថ្ងៃត្រង់ ថ្ងៃអាទិត្យពីម៉ោង ១១៖៣០ ព្រឹក ដល់៣រសៀល នៅរៀងរាល់ថ្ងៃអាទិត្យ ១៩.៩៩ដុល្លារ សម្រាប់មនុស្សធំម្នាក់ ១៤ដុល្លារ កុមារអាយុក្រោម១២ និងឥតគិតថ្លៃ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ ហើយមានការកម្សាន្តឥតគិតថ្លៃ ជាច្រើនទៀតផងដែរ សម្រាប់កុមារ ដូចជាការគូររូបនៅលើមុខ និងការច្នៃធ្វើរូបផ្សេងៗដោយប្រើប៉េងប៉ោង-ល-៕